ព្រឹត្តិការណ៍

បុរសស៊ីរីត្រូវ ជំនុំជំរះក្តី ពីបទរៀបផែន ការវាយប្រហារ ស្ថានទូត អាមេរិក នៅលីបង់

បរទេស៖ទីភ្នាក់ងារ សារព័ត៌មាន លីបង់ NNA បាននិយាយថា បុរសស៊ីរីមួយរូប ដែលត្រូវចាប់ខ្លួន ពីបទសង្ស័យរៀបផែនការវាយប្រហារស្ថានទូត សហរដ្ឋអាមេរិកក្នុងប្រទេស លីបង់នោះ ត្រូវបានបញ្ជូនទៅ ជំនុំជំរះក្តី នៅថ្ងៃព្រហស្បតិ៍ ជាមួយនឹងមនុស្សចំនួន២០នាក់ផ្សេងទៀត។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់លីបង់ ដដែលនេះ បានរាយការណ៍ថា ចៅក្រមយោធាលីបង់ បានធ្វើការចោទប្រកាន់បុរសស៊ីរីនោះ ពីបទពាក់ព័ន្ធ នឹងក្រុមពួកសកម្ម ប្រយុទ្ធរដ្ឋឥស្លាម ជ្រុលនិយម និងពីបទរៀបផែនការ សម្រាប់ ប្រតិបត្តិការឲ្យក្រុមជ្រុល និយមនោះ។

បុរសស៊ីរីនេះ តាមសេចក្តីរាយការណ៍ ត្រូវបានគេសង្ស័យ ពីបទកំពុងតែត្រៀមរៀបចំ គ្រាប់ផ្ទុះ និងស្វះស្វែងរកទិញកូនដ្រូនសម្រាប់ ធ្វើការវាយប្រហារ ប៉ុន្តែទីភ្នាក់ងារ សារព័ត៌មានលីបង់ NNA មិនបានចេញសេច ក្តីលម្អិតបន្ថែម និងមិនបាននិយាយពី ការចោទ ប្រកាន់ចំពោះមនុស្ស២០នាក់ ផ្សេងទៀតនោះទេ៕ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top