ព្រឹត្តិការណ៍

ចិន​ ពិចារណាពន្យាពេលកិច្ចប្រជុំ សភាប្រចាំឆ្នាំ​ ចំពេលមានការ រីករាលដាល នៃមេរោគកូរ៉ូណា

ប៉េកាំង៖​ ប្រភពដែលស្និទ្ធនឹងបញ្ហានេះ បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍នេះថា​ ប្រទេសចិន​ កំពុងពិចារណាពន្យាពេលកិច្ចប្រជុំប្រចាំឆ្នាំនៃសភាជាតិរបស់ខ្លួន​ ដែលគ្រោងនឹងធ្វើនៅដើមខែមីនា​ នៅពេលដែលប្រទេសនេះ កំពុងប្រឈមមុខ្លាំងនឹងការផ្ទុះឡើងនៃជំងឺរលាកសួតប្រភេទថ្មី។

ជារៀងរាល់ឆ្នាំសមាជប្រជាជនជាតិធ្វើឡើងប្រហែល ១០ ថ្ងៃចាប់ពីថ្ងៃទី០៥ ខែមីនា​ នៅវិមានប្រជាជនក្នុងទីក្រុងប៉េកាំង​ ដែលមានប្រតិភូប្រមាណ ៣.០០០ នាក់ប្រមូលផ្តុំពីទូទាំងប្រទេសដើម្បីពិភាក្សា​ និងគាំទ្រគោលនយោបាយសំខាន់ៗសម្រាប់ឆ្នាំខាងមុខនេះ។

មន្ត្រីជាច្រើនបានប្រាប់សារព័ត៌មានក្យូដូថា​ ប៉ុន្តែចំពេលមានការរីករាលដាលនៃវីរុសថ្មីនេះ រដ្ឋាភិបាលកំពុងតែឆ្ពោះទៅរកការពន្យារពេល កិច្ចប្រជុំដល់ចុងខែមីនា​ រឺក៏ក្រោយមកទៀត​ ការសម្រេចចិត្តចុងក្រោយ នឹងត្រូវធ្វើឡើងដោយផ្អែកលើពេលវេលា​ ដែលការផ្ទុះឡើងឈានដល់កម្រិតកំពូល៕

ដោយ​ ឈូក​ បូរ៉ា

Most Popular

To Top