បរទេស៖មន្ត្រីនាំពាក្យកងកម្លាំង ចម្រុះមួយរូបបាននិយាយ ប្រាប់ថា គ្រាប់រ៉ុកកែត បានវាយប្រហារចំទីបញ្ជាការទីក្រុងបាដាដ របស់កងកម្លាំងចម្រុះ យោធាដឹកនាំដោយអាមេរិក ប៉ុន្តែមិនបង្កឲ្យមានអ្នករងគ្រោះនោះទេ ហើយនេះ គឺជាការវាយប្រហារ ដ៏ថ្មីបំផុត ផ្តោតគោលដៅលើទីតាំងសហរដ្ឋអាមេរិក នៅប្រទេសអ៊ីរ៉ាក់។
ទីក្រុងវ៉ាស៊ីនតោន បានធ្វើការ រិះគន់ថ្កោលទោស ចំពោះក្រុមយោធាប៉ារ៉ាគាំទ្រ ដោយអ៊ីរ៉ង់ ចំពោះការបង្កើនការវាយប្រហារ ជាប្រក្រតី ដោយបាញ់រ៉ុកកែត និងគ្រាប់ផ្លោងនានា ទៅលើមូលដ្ឋានទ័ពដែលមានកងកម្លាំង សហរដ្ឋអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ ហើយនឹងតំបន់នៅជុំវិញស្ថានទូតសហរដ្ឋអាមេរិកក្នុងទីក្រុងបាដាដ។
គួរបញ្ជាក់ថា ភាពតានតឹង រវាងប្រទេសអ៊ីរ៉ង់និងរដ្ឋបាលរបស់ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅក្នុងពេលប៉ុន្មានខែថ្មីៗនេះ បានចេញជារូបរាង ច្រើនបំផុត នៅលើទឹកដីអ៊ីរ៉ាក់ ហើយកាលពី ខែមុននេះ សហរដ្ឋអាមេរិក បានសម្លាប់ មេបញ្ជាការ ជាន់ខ្ពស់អ៊ីរ៉ង់ លោក Qassem Soleimani និងមេបញ្ជាការយោធាប៉ារ៉ាអ៊ីរ៉ាក់ លោក Abu Mahdi al-Muhandis នៅក្នុងហេតុការណ៍ វាយប្រហារ ដោយកូនដ្រូន៕ ប្រែសម្រួល៖ប៉ាង កុង