អ្នកពេទ្យសត្វម្នាក់បានរកឃើញ យុថ្កាថ្មកំបោរអេហ្ស៊ីប ដែលមានអាយុ ៣៤០០ ឆ្នាំ តុងតែងដោយរូបចម្លាក់ រូបនាគរាជសេសា និងរូបចម្លាក់ដទៃទៀត គឺជាអក្សរអេហ្ស៊ីបបុរាណ ប្រើជំនួសគ្រឿងសម្គាល់ នៅពេលលោកកំពុងហែលទឹក នៅឆ្នេរសមុទ្រ Atilt ប្រទេសអ៊ីស្រាអែលនេះ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
យុថ្កាថ្មកំបោរហៅថា យុថ្កាមានរាងមូលដូចផ្លែត្រពាំង និងមានប្រហោងធំមួយខួងនៅជិតកំពូល ដែលអាចត្រូវបានចងភ្ជាប់ជាមួយនឹងខ្សែពួរ ។ វត្ថុបុរាណនេះត្រូវបានគេនិយាយថា មានប្រភពចេញពីការជួយសង្គ្រោះ ដែលត្រូវបានតុបតែងយ៉ាងធំ បានមកពីប្រាសាទ ឬទីធ្លារាជវង្សដែលផ្តល់នូវសញ្ញាសម្គាល់ ត្រូវបានគេដាក់ចូលទៅក្នុងថ្ម។
ក្រុមអ្នកជំនាញជឿជាក់ថា ផ្ទាំងថ្មកំបោរត្រូវបានគេចាក់បញ្ចូល នៅលើដីខ្សាច់រហូតដល់មានព្យុះថ្មីៗនេះ នាំឲ្យវាខិតទៅជិតផ្ទៃខាងលើកាលពីខែមុន ។ លោក Rafi Bahalul ជាពេទ្យសត្វរកឃើញនេះ បានប្រាប់ HAARETZ ថា ខ្ញុំបានឃើញវាហើយនៅតែបន្ត ហែលទឹករយៈពេល ២-៣ម៉ែត្រទៀត ។ បន្ទាប់មកបានដឹងនូវអ្វីដែលខ្ញុំបានឃើញហើយបានចុះទៅប៉ះវា ។ វាដូចជាប្រាសាទអេហ្ស៊ីបនៅខាងក្រោមនៃសមុទ្រមេឌីទែរ៉ាណេ ។ អ្នកបុរាណវិទ្យាបានកំណត់ថា យុថ្កានេះត្រូវបានប្រើដោយនាវាអំឡុងយុគសំរិទ្ធ ហើយប្រហែលជាត្រូវបានបាត់បង់នៅក្នុងកប៉ាល់ លិច ។
ទោះបីជាយុថ្កាស្រដៀងគ្នានេះត្រូវបានគេរកឃើញនៅក្នុងតំបន់នេះ ក៏ដោយក៏មួយនេះកម្រមានណាស់ ដោយសារតែសិលាចារឹកពិសេសរបស់វា អ្នកជំនាញជឿថា អាចត្រូវបានគេយកចេញពីជញ្ជាំងខាងក្នុងនៃប្រាសាទ ឬបន្ទប់រាជវាំង៕ ដោយ៖លី ភីលីព