បរទេស៖ មុននេះ រដ្ឋាភិបាលទីក្រុងមូស្គូ បានអំពាវនាវឲ្យ អាមេរិកជៀសវាងការដាក់ពង្រាយមីស៊ីល នៅជិតព្រំដែនប្រទេសរុស្ស៊ី បន្ទាប់ពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានដកខ្លួនពីសន្ធិសញ្ញាកម្លាំងនុយក្លេអ៊ែរកម្រិតមធ្យម (INF) ដោយសង្កត់ធ្ងន់ថា វានឹងនាំទៅរកការចុះខ្សោយ នៃប្រព័ន្ធត្រួតពិនិត្យអាវុធពិភពលោក។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានថ្លែងបន្ទាប់ពីទស្សនាសន្និសីទសន្តិសុខទីក្រុងMunich ប្រទេសអាល្លឺម៉ង់ថា សហរដ្ឋអាមេរិកកំពុងរៀបចំមូលដ្ឋានដើម្បីដាក់ពង្រាយមីស៊ីល ដែលត្រូវបានហាមឃាត់ពីមុនដោយកិច្ចព្រមព្រៀង INF នៅអឺរ៉ុបអាស៊ី និងនៅបណ្តាកោះនៅមហាសមុទ្រប៉ាស៊ីហ្វិក។
រដ្ឋមន្រ្តីរបស់រុស្ស៊ីរូបនេះថា «ជាការពិតយើងនឹងពិភាក្សាបញ្ហានេះជាមួយបារាំង ប៉ុន្តែដើម្បីឈានដល់កិច្ចព្រមព្រៀងលម្អិត យើងត្រូវការការចរចាពហុភាគីការពិគ្រោះយោបល់, ពហុភាគីដែលជាការពិតរួមបញ្ចូលសហរដ្ឋអាមេរិក ដែលបានបំផ្លាញសន្ធិសញ្ញា [INF] ហើយឥឡូវនេះកំពុងដំណើរការយ៉ាងសកម្ម។ មធ្យោបាយសម្រាប់ការដាក់ពង្រាយអាវុធ ដែលត្រូវហាមឃាត់ពីមុននៅអឺរ៉ុបនិងនៅក្នុងទ្វីបអាស៊ីផងដែរ ហើយពួកគេមិនអាចលាក់វាបានឡើយ ។
សូមជម្រាបថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ បានប្រកាសពីការសម្រេចដកខ្លួនចេញ ពីកិច្ចព្រមព្រៀងឆ្នាំ ១៩៨៧ INF ថ្ងៃទី ២ ខែកុម្ភៈឆ្នាំ ២០១៩ ។ ទីក្រុងវ៉ាស៊ីនតោនបានអះអាងថា ខ្លួនកំពុងចាកចេញពីសន្ធិសញ្ញានេះដោយសារតែមានការរំលោភបំពានដោយទីក្រុងមូស្គូ ទោះបីជារុស្ស៊ីបានប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងនេះក៏ដោយ បើទោះបីជាមានការព្រួយបារម្ភ ស្រដៀងគ្នាអំពីការអនុលោមរបស់អាមេរិកក៏ដោយ៕ ប្រែសម្រួលៈ ណៃ តុលា