មូស្គូ៖ សហរដ្ឋអាមេរិកបានចាប់ផ្តើមជម្លៀសពលរដ្ឋរបស់ខ្លួន ចេញពីនាវាទេសចរណ៍ដែលរងគ្រោះ ដោយមេរោគឆ្លងវីរុសកូរ៉ូណា ពីនាវាទេសចរណ៍ឈ្មោះ Diamond Princess ដែលបានចូលចតនៅកំពង់ផែ យូកូហាម៉ា របស់ជប៉ុនចាប់តាំងពីថ្ងៃទី ៣ ខែកុម្ភៈ បន្ទាប់ពីពលរដ្ឋខ្លួនចំនួន៤០នាក់ បានឆ្លងវីរុសកូរ៉ូណានេះ ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា លោក Anthony Fauci នាយកវិទ្យាស្ថានជាតិ អាឡែកហ្សីនិងជំងឺឆ្លងនៃសហរដ្ឋអាមេរិកបាននិយាយថា អ្នកដំណើរជាច្រើននាក់បានឆ្លងជំងឺឆ្លងនេះ។
លោក Fauci បាននិយាយថា “ក្នុងចំណោមពួកគេ គឺមាន៤០ នាក់បានឆ្លងជំងឺ ហើយពួកគេនឹងមិនទៅកន្លែងណាទេ ។ ពួកគេនឹងទៅមន្ទីរពេទ្យនៅប្រទេសជប៉ុន” ។
លោកបានបន្ថែមថា អ្នកដែលមានរោគសញ្ញាក៏នឹងមិនអាចចុះចត យន្តហោះជម្លៀសបានដែរ។ អ្នកផ្សេងទៀតគាត់បានបន្តត្រូវបានគេជម្លៀសចេញ ទៅកាន់មូលដ្ឋានទ័ពអាកាសនៅសហរដ្ឋអាមេរិក។

បើមន្រ្តីជម្លៀសណាមួយចាប់ផ្តើមមានរោគសញ្ញា នៅលើយន្តហោះពួកគេនឹងត្រូវបានបំបែក ។ អ្នកជម្លៀសទាំងអស់នឹងត្រូវដាក់ឱ្យនៅដាច់ពីគ្នា រយៈពេល ១៤ ថ្ងៃនៅពេលមកដល់សហរដ្ឋអាមេរិក៕ ប្រែសម្រួលៈ ណៃតុលា
