ណាសា៖ អ្នកវិទ្យាសាស្ត្រអង្គការណាសានិយាយថា ផ្លាតូមានរូបរាងដូចបេះដូង ផ្ទុកទៅដោយជាតិនីត្រូទីកកក ដែលទទួលខុសត្រូវចំពោះខ្យល់បក់ខ្លាំង ដោយជំរុញឲ្យមានទិសដៅផ្ទុយ ទៅនឹងការវិលរបស់ភព តឿបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
នៅពេលអាសូតនៅក្នុងតំបន់ទឹកកកមានរាងបេះដូងហៅថា Tombaugh Regio ចំហាយនៅភាគខាងជើង និងក្លាយជាទឹកកកនៅភាគខាងត្បូង ចលនារបស់វាបង្កឲ្យមានខ្យល់បក់ ពីទិសខាងលិច ។ ខ្យល់របស់ផ្លាតូមានល្បឿនលើសពី ២,៥ ម៉ាយល៍បក់ទៅទិសខាងលិច ផ្ទុយពីការវិលរបស់ភពតឿក្នុងការបង្វិលវិលជុំ ក្នុងកំឡុងពេលភាគច្រើននៃឆ្នាំរបស់វា មានរយៈពេល ២៤៨ ឆ្នាំផែនដី ។
ក្រុមនេះបានប្រើប្រាស់ទិន្នន័យពីយានអវកាស New Horizons របស់អង្គការណាសាបានធ្វើការអង្កេតពីភពផ្លាតូ កាលពីឆ្នាំ២០១៥ រួមទាំង Tombaugh Regio ស្ថិតនៅភាគខាងជើងនៃខ្សែអេក្វាទ័រ ។ គ្មានភពណាមួយនៅក្នុងប្រព័ន្ធព្រះអាទិត្យ របស់យើងដំណើរវិលជុំមិនធម្មតានេះទេ ហើយប្រសិនបើមានខ្យល់បក់មកលើផ្លាតូ ទាញទិសដៅផ្សេងទេសភាពដ៏ខ្លាំង នៃជ្រលងភ្នំនិងភ្នំនឹងមើលទៅខុសគ្នាខ្លាំងណាស់ ។
លោក Tanguy Bertrand អ្នកវិទ្យាសាស្រ្តផ្នែកតារាសាស្ត្រ និងវិទ្យាសាស្ត្រភពនៅមជ្ឈមណ្ឌលស្រាវជ្រាវ Ames របស់ណាសានៅរដ្ឋកាលីហ្វ័រញ៉ាបាននិយាយថា នេះបញ្ជាក់ពីការពិតថា បរិយាកាស និងខ្យល់របស់ផ្លាតូ ទោះបីដង់ស៊ីតេបរិយាកាសទាបប៉ះពាល់ដល់ផ្ទៃផែនដីក៏ដោយ ។ការរកឃើញនេះបង្ហាញពីភាពខុសគ្នារវាងផែនដី និងភពតឿនេះចម្ងាយ ៣.៧ ពាន់លានម៉ាយ ពីព្រះអាទិត្យដែលឋានៈជាភពមួយត្រូវបានបន្ទាប់នៅឆ្នាំ ២០០៦ ។
ឧស្ម័ននីត្រាតមានបរិយាកាសស្តើងបំផុត នៃផ្លាតូរួមជាមួយបរិមាណកាបូនឌីអុកស៊ីត និងមេតានតិចតួច៕ ដោយ៖លី ភីលីព