ព្រឹត្តិការណ៍

កងទ័ពអាមេរិកបង្កើតក្រណាត់ បន្សាបឧស្ម័នសរសៃប្រសាទ និងទាញទឹកពីលើអាកាស ដោយគ្មានសារធាតិជាតិពុល

អាមេរិក៖ កងទ័ពសហរដ្ឋអាមេរិក បានបង្កើតក្រណាត់មួយប្រភេទ ដែលបន្សាបឧស្ម័នសរសៃប្រសាទដូចជា Sarin ហើយធ្វើឲ្យវាមិនពុល ដូច្នេះអាវុធគីមីគ្មានប្រសិទ្ធភាព សម្រាប់ការបំផ្លាញលើក្រណាត់នេះឡើយ បើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល ។

សម្ភារៈផ្សំបញ្ចូលគ្នានូវសរសៃវាយនភ័ណ្ឌ ជាមួយវត្ថុធាតុណាណូ ដែលបំផ្លាញភ្នាក់ងារគីមី ដែលសម្លាប់បំផុតមួយចំនួនរួមមាន VX និង Soman – ក្នុងរយៈពេលប៉ុន្មាននាទី ។ ភ្នាក់ងារសរសៃប្រសាទ គឺជាសារធាតុគីមីដែលវាយប្រហារប្រព័ន្ធសរសៃប្រសាទ និងនាំឲ្យខ្វិនសាច់ដុំទីបំផុត បញ្ឈប់ការដកដង្ហើមនិងបេះដូង របស់ជនរងគ្រោះពីការវាយដំ ។

ចំណុចសំខាន់នៃក្រណាត់ គឺវត្ថុស័ង្កសីដែលមានមូលដ្ឋានលើហ្សីននីញ៉ូម ត្រូវបានគេហៅថា រចនាសម្ព័ន្ធសរីរាង្គ – ដែក ដោយទាញទឹកពីលើអាកាស ដើម្បីជំរុញប្រតិកម្មដែលបំបែកជាតិពុល ។ សម្ភារៈនៅទីបំផុតអាចត្រូវបានអនុវត្ត ដើម្បីផ្តល់ឲ្យទាហាននូវឈុតសកម្ម ដែលមានប្រសិទ្ធិភាព និងរបាំងមុខនៅពេលដែលប្រឈមមុខ នឹងលក្ខខណ្ឌគ្រោះថ្នាក់ដូចជាសង្គ្រាមគីមី ។

គម្រោងនេះគឺជាកិច្ចសហការរវាងកងទ័ពសហរដ្ឋអាមេរិក និងអ្នកស្រាវជ្រាវដែលដឹកនាំដោយអ្នកគីមីវិទូ លោក Omar Farha មកពីសាកលវិទ្យាល័យពាយព្យនៅរដ្ឋអ៊ីលីណយ ។ សាស្រ្តាចារ្យOmar Farhaពន្យល់ថា ជាមួយនឹងគីមីសាស្ត្រត្រឹមត្រូវ យើងអាចបង្កើតឧស្ម័នពុល ដែលមិនមានជាតិពុល៕ ដោយ៖លី ភីលីព

Most Popular

To Top