វ៉ាស៊ីនតោន៖ ប្រេសិតពិសេសរបស់សហរដ្ឋអាមេរិក សម្រាប់ការផ្សះផ្សានៅអាហ្វហ្គានីស្ថានលោក Zalmay Khalilzad បានសម្តែងនូវសុទិដ្ឋិនិយមអំពីលទ្ធផលនៃកិច្ចពិភាក្សាដ៏យូរអង្វែងរបស់លោក ជាមួយក្រុមសកម្មប្រយុទ្ធតាលីបង់ ដើម្បីសន្តិភាពនៅអាហ្វហ្គានីស្ថាន។
លោក Khalilzad បានប្រាប់ការប្រជុំអន្តរជាតិនៅអ៊ីស្លាម៉ាបាដ ដោយបន្ថែមថា “ខ្ញុំមានសុទិដ្ឋិនិយមប្រយ័ត្នប្រយែង យើងបានរីកចម្រើនហើយ” យើងកំពុងនិយាយអំពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយពួកតាលីបង់ ដែលនឹងបើកទ្វារសម្រាប់កិច្ចពិភាក្សារវាងអាហ្វហ្គានីស្ថាន។
លោកបានលេីកឡេីងថាការសន្ទនាបែបនេះនឹងឃើញក្រុមតាលីបង់ អង្គុយនៅលើតុចរចាពីរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ដោយមានអង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក និងប្រទេសជិតខាងទាំងអស់មានតួនាទីដើរតួ៕ដោយ ឈូក បូរ៉ា

