កាណាដា៖ អ្នកជំនាញផ្នែកចិត្តវិទ្យា បានរកឃើញដាយណូស័រប្រភេទថ្មី នៅក្នុងប្រទេសកាណាដា ដែលបានរស់នៅ៨០លានឆ្នាំមុន ហើយមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយដាណូស័រ Tyrannosaurus rexបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ប្រភេទសត្វដាយណូស័រមានឈ្មោះថា “Reaper of Death” សត្វនេះនឹងមានប្រវែងដល់ទៅ ៣០ហ្វីត និងមានទម្ងន់ប្រហែល២តោនបើធៀបនឹង T. rex មានប្រវែងប្រហែល ៣៩ ហ្វីត និងមានទម្ងន់រហូតដល់ទៅ ៩ តោន ។ អ្នកជំនាញសន្និដ្ឋានទំនាក់ទំនងនឹងលលាដ៍ក្បាល ដាយណូស័រថ្មីបានបង្ហាញថា វាមានចំនួនធ្មេញច្រើន និងមានច្រមុះវែង ទាំង២នេះគឺជាចរិតរបស់ Tyrannosaurus rex។

អ្នកជំនាញបានដាក់ឈ្មោះវិទ្យាសាស្ត្រថ្មីថា Thanatotheristes Degrootorum ដែលត្រូវបានបំផុសគំនិតដោយព្រះក្រិក២ គឺថា Thanatos (ព្រះក្រិចនៃសេចក្ដីស្លាប់) និង theristes (ការច្រូតកាត់ ឬប្រមូលផល) ។ លោកJohn De Groot ជាកសិករ និងជាចិត្តវិទ្យាបានរកឃើញបំណែកឆ្អឹងលលាដ៏ក្បាល នៅពេលដែលកំពុងឡើងភ្នំក្បែរភូមិហាយ នៅភាគខាងត្បូងអាល់ ប៊ឺតាក្នុងឆ្នាំ ២០១០ ។

ការរកឃើញនេះគឺជា tyrannosaurs ចំណាស់ជាងគេមួយមកពីអាមេរិកខាងជើង ហើយវាជាប្រភេទ tyrannosaurs ទី៥ ត្រូវបានគេរកឃើញនៅក្នុងប្រទេសកាណាដា និងជាប្រភេទទីមួយក្នុងរយៈពេល ៥០ ឆ្នាំ៕ ដោយ៖លី ភីលីព

