អាមេរិក៖ យោងតាមរដ្ឋបាលមហាសមុទ្រ និងបរិយាកាសជាតិ (NOAA) បាននិយាយថា កាលពីខែមុន គឺជាខែមករាផែនដីយើង បានទទួលរងផលប៉ះពាល់អាកាសធាតុក្តៅបំផុត ក្នុងរយៈពេល១៤១ឆ្នាំ នៃកំណត់ត្រាអាកាសធាតុ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

សីតុណ្ហភាពដែលមានកម្ដៅខ្លាំងបំផុត ត្រូវបានគេរកឃើញនៅក្នុងប្រទេសទូទាំងពិភពលោករួមមាន ប្រទេសស្កេនឌីណាវ៉ា អាស៊ី មហាសមុទ្រឥណ្ឌា ប៉ាស៊ីហ្វិកកណ្តាល និងខាងលិចអាត្លង់ទិក និងអាមេរិកកណ្តាល និងអាមេរិកខាងត្បូង ។ សីតុណ្ហភាពលើផ្ទៃដី និងមហាសមុទ្រក៏មានកម្រិតខ្ពស់បំផុតគឺ ២,០៥ អង្សាហ្វារិនហៃលើសពីសតវត្សរ៍ទី ២០ លើសកំណត់ត្រាចុងក្រោយ ០,០៤ ដឺក្រេដែលបានកំណត់ក្នុងឆ្នាំ ២០១៦ ។

NOAA បានបង្ហាញថា អឌ្ឍគោលខាងជើងបានបំបែកឯតទគ្គកម្ម ខែមករារបស់ខ្លួនដោយមានសីតុណ្ហភាព ២,៧ ដឺក្រេលើសមធ្យមភាគ ខណៈអឌ្ឍគោលខាងត្បូងមានសីតុណ្ហភាព ១,៤ អង្សាលើសពីមធ្យម ។ សីតុណ្ហភាពត្រូវបានគេរកឃើញថា ឡើងដល់កម្រិតមធ្យមភាគសតវត្សរ៍ទី ២០ ក្នុងខែមករាជាលើកទី ៤៤ ហើយវាក៏ជាខែទី ៤២១ ជាប់គ្នាលើសកម្រិតមធ្យម។

បរិមាណព្រិលក៏ទាបជាងនៅអឌ្ឍគោលខាងជើង ច្រើនជាងបរិមាណធម្មតាដែរ ពោលគឺបរិមាណធ្លាក់ចុះក្រោមមធ្យម ១៩៨១ ដល់ឆ្នាំ ២០១០ ។ NOAA បានកត់សម្គាល់ថា នេះគឺជាគម្របព្រិលដែលមានទំហំតូចជាងគេបំផុត នៅក្នុងខែមករាក្នុងកំណត់ត្រា ៥៤ ឆ្នាំ៕ដោយ៖លី ភីលីព
