ប៉េកាំង៖ យោងតាមគណៈកម្មការសុខភាពជាតិបានឱ្យដឹងថា ចំនួនអ្នកជំងឺដែលជាសះស្បើយពីវីរុសកូរ៉ូណាប្រចាំថ្ងៃរបស់ចិន បានកើនឡើងលើសពីការឆ្លងថ្មី ដែលត្រូវបានបញ្ជាក់ ជាលើកដំបូង ។ នេះបើតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ។
កាលពីថ្ងៃអង្គារគេឃើញមនុស្សចំនួន ១.៨២៤ នាក់ បានដើរចេញពីមន្ទីរពេទ្យបន្ទាប់ពីបានជាសះស្បើយ ដែលចំនួននេះ គឺខ្ពស់ជាងចំនួននៃការឆ្លងថ្មី ដែលមានចំនួន ១.៧៤៩ បានបង្ហាញតួលេខកាលពីថ្ងៃពុធដោយគណៈកម្មការ។

យោងតាមគណៈកម្មការបានឱ្យដឹងថា អ្នកជំងឺសរុបចំនួន ១៤.៣៧៦ នាក់ ដែលឆ្លងវីរុសនេះ ត្រូវបានគេបញ្ជូនចេញពីមន្ទីរពេទ្យ បន្ទាប់ពីបានជាសះស្បើយ កាលពីល្ងាចថ្ងៃអង្គារ៕ប្រែសម្រួលៈ ណៃ តុលា
