ព្រឹត្តិការណ៍

បុព្វបុរសនៃបក្សីសម័យទំនើប រស់នៅកាណាដា កាលពី ៧៥ លានឆ្នាំមុន មានឈាមកក់ក្តៅដំបូង នៃការវិវត្តរបស់វា

ការសិក្សាអំពីស៊ុតដាយណូស័របានបង្ហាញថា បំណែកនៃស៊ុតដាយណូស័រមានអាយុកាល ៧៥ លានឆ្នាំត្រូវបានគេរកឃើញ នៅក្នុងប្រទេសកាណាដាបង្ហាញថា បុព្វបុរសនៃបក្សីសម័យទំនើប គឺបក្សីដែលមានឈាមក្តៅចាប់ពីដំបូង នៃការវិវត្តរបស់ពួកគេបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

អ្នកជំនាញមកពីសាកលវិទ្យាល័យ ហេប្រឺនៃក្រុងហ្សេរុយសាឡឹម និងសាកលវិទ្យាល័យយេល បានសិក្សាពីចំណងគីមីរបស់សំបក ដើម្បីរកសីតុណ្ហភាពរាងកាយ របស់សត្វនៅខាងក្នុង ។ ពួកគេចង់រកឲ្យឃើញច្បាស់ នៅពេលដាយណូស័រឈាមត្រជាក់ ចាប់ផ្តើមមានឈាមកក់ក្តៅ ហើយទីបំផុតវិវត្តទៅជាបក្សីសម័យទំនើប ។


ក្រុមស្រាវជ្រាវបានរកឃើញថា ស្តវដាយណូស័រ៤ប្រភេទខុសៗគ្នា ឆ្លងកាត់ការវិវត្តឆ្ពោះទៅរកការក្លាយជាបក្សីអាចគ្រប់គ្រង សីតុណ្ហភាពរបស់វាបាន ។ ការសិក្សាបានរកឃើញថា ដាយណូស័រ មានសីតុណ្ហាភាពផ្ទៃក្នុងពី ៩៥ ទៅប្រហែល ១០៤ អង្សាហ្វារិនហៃដែលស្រដៀង នឹងបក្សីសម័យថ្មីដែរ ។ តាមរយៈការពិនិត្យហ្វូស៊ីលពីប្រទេសកាណាដាជាជាងខ្សែអេក្វាទ័រ ដូចដែលការសិក្សាដទៃទៀតមានក្រុមនិយាយថា ពួកគេអាចទទួលបានរូបភាពត្រឹមត្រូវ នៃសីតុណ្ហភាពផ្ទៃក្នុងរបស់វា ។

សាស្ត្រាចារ្យ Hagit Affek នៅសាកលវិទ្យាល័យហេប្រឺ នៃវិទ្យាសាស្ត្រផែនដីនិយាយថា ប្រភេទសត្វនៅអេក្វាទ័រ នឹងក្តៅពីសីតុណ្ហភាពខាងក្រៅ ។ លោកស្រីបាននិយាយថា ប្រជាជននៅប្រទេសកាណាដា និងនៅភាគខាងជើងនឹងត្រូវឈានដល់សីតុណ្ហភាពទាំងនោះ ដោយអាចគ្រប់គ្រងកម្តៅខ្លួនឯង ។ ចាប់ពីពេលហ្វូស៊ីលដាយណូស័រ ត្រូវបានគេរកឃើញដំបូងសត្វទាំងនេះ បានទាក់ទាញអ្នកវិទ្យាសាស្រ្ត និងប្រជាជននានាដូចគ្នា ។

អាថ៌កំបាំងមួយដែលធ្វើឲ្យអ្នកស្រាវជ្រាវ មានភាពវឹកវរអស់ជាច្រើនទសវត្សគឺរបៀប ដែល ដាយណូស័រគ្រប់គ្រងសីតុណ្ហភាព រាងកាយរបស់ពួកគេនិងថាតើ ពួកគេក្តៅ ឬឈាមត្រជាក់៕ ដោយ៖លី ភីលីព

Most Popular

To Top