ព្រឹត្តិការណ៍

តួកគីនិងរុស្ស៊ីពិភាក្សាគ្នា អំពីជម្រើសប្រតិបត្តិការ ល្បាតរួមគ្នានៅតំបន់ Idlib

បរទេស៖ ក្រោយពេលមួយថ្ងៃ បន្ទាប់ពីតួកគីគម្រាប់ធ្វើសកម្មភាពយោធា ប្រឆាំងកងកម្លាំងយោធារបស់រដ្ឋាភិបាលស៊ីរី មន្ត្រីតួកគីមួយរូបបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសតួកគីនិងប្រទេសរុស្ស៊ី កំពុងតែធ្វើកិច្ចពិភាក្សាគ្នា អំពីភាពអាចទៅរួចនៃប្រតិបត្តិការល្បាតរួមគ្នា ដែលជាវិធីមួយឈានដល់កិច្ចព្រមព្រៀងបញ្ឈប់ការប្រយុទ្ធគ្នា និងរារាំងការរត់ភៀសខ្លួនរបស់ជនស៊ីវិល ជាច្រើននៅក្នុងតំបន់ Idlib ប្រទេសស៊ីរី ។

មន្ត្រីតួកគីរូបនោះ តាមសេចក្តីរាយការណ៍ បាននិយាយដូច្នេះថា “សមយុទ្ធផ្សេងៗ ជាច្រើន កំពុងតែលើកយកមកពិភាក្សាគ្នា ជាឧទាហរណ៍ គឺការធានាឲ្យប្រាកដថា សន្តិសុខតាមរយៈមន្ត្រីសន្តិសុខតួកគីនិងរុស្ស៊ី និងការប្រារព្ធធ្វើប្រតិបត្តិការល្បាតរួមគ្នា អាចទៅរួច” ហើយនិងបានបន្ថែមថា ទាំងទីក្រុងអង់ការ៉ានិងទីក្រុងមូស្គូ រំពឹងថា ប្រធានាធិបតីនៃប្រទេសទាំងពីរ នឹងបញ្ចប់បញ្ហា ។

គួរបញ្ជាក់ថា ប្រទេសតួកគីនិងប្រទេសរុស្ស៊ី ដែលគាំទ្រដល់ភាគីផ្សេងគ្នា ក្នុងសង្គ្រាមមានរយៈពេល៩ឆ្នាំ បានបរាជ័យមិនអាចសម្រេចបានកិច្ចព្រមព្រៀង ក្រោយពីមានការពិភាក្សាគ្នាចំនួនពីរលើក ក្នុងពេលពីរសប្ដាហ៍កន្លងទៅថ្មីៗនេះ ៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top