ចិន៖ ទិន្នន័យថ្មីបានបង្ហាញថា ការផ្ទុះឡើងនូវមេរោគឆ្លងវីរុសថ្មី ដែលជាឃាតកម្មដ៏សាហាវបំផុតលើពភពលោក នៅប្រទេសចិនបានជំរុញឲ្យមានការទាញយកកម្មវិធី និងហ្គេមយ៉ាងច្រើនពីគ្រួសាររាប់លានគ្រួសារ ដែលនៅដាច់ឆ្ងាយយោងតាមការចេញផ្សាយពី SkyNews។
តួលេខបានចេញផ្សាយដោយកម្មវិធីវិ Annieបង្ហាញថា មានការទាញយកច្រើនជាង ២២២លាន នៅក្នុងប្រទេសចិនពីហាងអ៊ីនធើណេត របស់ Apple នៅសប្តាហ៍ដំបូងចាប់ពីថ្ងៃទី២ ខែកុម្ភៈ ។
យោងតាមទិន្នន័យដែលត្រូវបានផ្តល់ទៅក្នុងកាសែត Financial Times បានឲ្យដឹងថា នៅចំពេលមានវិបត្តិសេដ្ឋកិច្ចការទាញយកកម្មវិធីជាមធ្យមប្រចាំសប្តាហ៍ក្នុងរយៈពេល២សប្តាហ៍ដំបូងនៃខែកុម្ភៈបានកើនឡើង ៤០ ភាគរយបើប្រៀបធៀបទៅនឹងមធ្យមសម្រាប់ឆ្នាំ ២០១៩ ទាំងមូល ។
App Annie បានប្រាប់កាសែតនេះថា ការទាញយកបន្តមានសន្ទុះខ្លាំងនៅប៉ុន្មានសប្តាហ៍ បន្ទាប់ពីថ្ងៃឈប់សម្រាកឆ្នាំថ្មីតាមច័ន្ទគតិ ខណៈកម្មករ និងនិស្សិតរាប់លាននាក់ (ប្រើប្រាស់) កម្មវិធីទូរស័ព្ទចល័តដើម្បីចាប់ផ្តើមសកម្មភាពប្រចាំថ្ងៃពីចម្ងាយ ។
ជាមួយនឹងសាលារៀនត្រូវបានបិទនៅក្នុងទីក្រុងជាច្រើនរបស់ប្រទេសចិនក្នុងគោលបំណង ដើម្បីទប់ស្កាត់ការឆ្លងមេរោគនេះ ការទាញយកកម្មវិធីអប់រំនៅក្នុងខែកុម្ភៈបានកើនឡើងទ្វេដង នៃអត្រាជាមធ្យមទ្វេដងសម្រាប់ឆ្នាំ ២០១៩ ។ កំណើនខ្ពស់នៃការទាញយកបានជួយជំរុញដល់ចំណែក នៃហ្គេមនិងអ្នកផលិតកម្មវិធី ។
លោក Shawn Yang នាយកគ្រប់គ្រងនៅធនាគារវិនិយោគខៀវ Lotus Capital Advisors បានប្រាប់កាសែត Financial Times ថា គ្មាននរណាម្នាក់រំពឹងថាការរីករាលដាលនៃជំងឺនេះ អាចរីកចម្រើនយ៉ាងឆាប់រហ័សទេហើយនោះបានបង្កើតឱកាស សម្រាប់ក្រុមហ៊ុនល្បែងទាំងនេះ ៕ ដោយ៖លី ភីលីព