ព្រឹត្តិការណ៍

ករណីចែកចាយ រូបភាព អាសអាភាសតាម អ៊ីនធើណេត នៅលើ រថភ្លើងមិនត្រូវ គេរាយការណ៍ យ៉ាងទូលំទូលាយ ឡើយ

អង់គ្លេស៖ចំនួនស្ត្រីត្រូវបានបញ្ជូនរូបភាព អាសអាភាសដោយជនចម្លែក នៅលើរថភ្លើងច្រើនជាងទ្វេដងកាលពីឆ្នាំមុន ប៉ុន្តែឧប្បត្តិហេតុជាច្រើន នឹងមិនត្រូវបានគេរាយការណ៍ យ៉ាងទូលំទូលាយ ដោយសារតែជនសង្ស័យពិបាក កំណត់អត្តសញ្ញាណណាស់ យោងតាមការចេញផ្សាយពីSkyNews។

របាយការណ៍របស់ប៉ូលីសដឹកជញ្ជូន អង់គ្លេសបានបង្ហាញថា មានរបាយការណ៍ ចំនួន៦៦ស្តីពីការឆែកឆេរតាមអ៊ីនធើណេត នៅឆ្នាំ២០១៩ បើធៀបនឹងឆ្នាំ ២០១៨មានចំនួន៣៤។ ពីព្រោះរូបភាពអាចត្រូវបានផ្ញើដោយ មិនបញ្ចេញឈ្មោះ ប៉ុន្តែជនរងគ្រោះ និយាយថា វាធ្វើឲ្យពួកគេភ័យខ្លាចលើការដឹកជញ្ជូនសាធារណៈ។

Cyber-flashing គឺនៅពេលមនុស្សម្នាក់ផ្ញើរូបភាពផ្លូវភេទ ដែលមិនបានស្នើសុំ ទៅមនុស្សចម្លែកដោយប្រើ AirDrop មុខងារចែករម្លែកឯកសារ នៅលើទូរស័ព្ទ iPhone ។ ទោះបីជាមានការកើនឡើងនូវចំនួន ករណីក៏ដោយការចាប់ខ្លួន តែម្នាក់គត់ត្រូវបាន ធ្វើឡើងក្នុងឆ្នាំ ២០១៩ ហើយវាត្រូវបានគេជឿជាក់ថា បទឧក្រិដ្ឋនេះមិនត្រូវបានគេរាយការណ៍ទេ ពីព្រោះជនរងគ្រោះជឿថា ការឆែកអ៊ីនធើណេតគឺមិនធ្ងន់ធ្ងរ គ្រប់គ្រាន់ដើម្បី ទាក់ទងប៉ូលីស។

ក្រុមអ្នកឃ្លាំមើលយុទ្ធនាការបាន និយាយថា ចំនួនស្ត្រីពិតប្រាកដដែល រងផលប៉ះពាល់ពីបញ្ហានេះពិតជានឹងកើនឡើងខ្ពស់ ជាង តួលេខផ្លូវការរបស់ប៉ូលីស។ ប្រសិនបើការកំណត់ AirDrop របស់ជនរងគ្រោះត្រូវបាន កំណត់ទៅ “មនុស្សគ្រប់គ្នា” វាមានន័យថា អ្នកណាម្នាក់ ដែលនៅខាងក្រៅបញ្ជីទំនាក់ទំនង របស់ពួកគេអាចស្នើសុំផ្ញើ ឯកសារឲ្យពួកគេ៕

Most Popular

To Top