ទីក្រុងឡុង៖ សារមន្ទីរ Docklands បានធ្វើការប្រមូលវត្ថុបុរាណ សម័យយុគសំរិទ្ធច្រើនបំផុត មិនធ្លាប់មាននៅទីក្រុងឡុង ត្រូវបានដាក់បង្ហាញជាសាធារណៈ ដោយកំណប់ទ្រព្យនៃវត្ថុបុរាណចំនួន៤៥៣ មានអាយុកាលជិត ៣,០០០ ឆ្នាំមកហើយរួមមានពូថៅក្បាល លំពែង បំណែកនៃដាវ កាំបិត និងគ្រឿងស្ពាន់បើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

ក្នុងនោះអ្នកស្រាវជ្រាវក៏រកឃើញផងដែរ នូវវត្ថុដូវចិញ្ចៀនធ្វើពីដីកម្រមួយ ដែលត្រូវបានគេគិតថា ត្រូវបានប្រើដើម្បីការពារកុំឲ្យចងខ្សែ នៅលើរទេះអូសសេះ ។ វត្ថុទាំងអស់ត្រូវបានរកឃើញ ដោយអ្នកបុរាណវិទ្យា កាលពីខែកញ្ញាឆ្នាំ ២០១៨ ហើយមានកាលបរិច្ឆេទចន្លោះ ពី៨០០ទៅ៩០០គ.ស ។

វាគេហៅថា Havering Hoard នឹងក្លាយជាចំណុចសំខាន់ នៃការដាក់តាំងបង្ហាញនៅសារមន្ទីរ London Docklands គ្រោងនឹងបើកនៅថ្ងៃទី ៣ ខែមេសា។ វត្ថុបុរាណនេះនឹងធ្វើដំណើរទៅកាន់សារមន្ទីរ Havering ដើម្បីដាក់បង្ហាញបន្ទាប់ពីបានដាក់បង្ហាញនៅសារមន្ទីរ London Docklands ៕ ដោយ៖លី ភីលីព





