លីប៊ី៖ តំបន់ដីខ្សាច់ Sahara នៅភាគនិរតីលីប៊ី គឺជាពិភពដីខ្សាច់ស្ងួត ប៉ុន្តែកំណត់ត្រាហ្វូស៊ីលបង្ហាញថា វាត្រូវបានហូរដោយទឹក និងមានជីវិតសត្វរស់នៅប្រហែល ១២,០០០ ឆ្នាំមុន បន្ទាប់ពីពួកគេបានស្លាប់ដោយសារការនេសាទ និងការប្រែប្រួលអាកាសធាតុបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល ។

ក្រុមអ្នកជំនាញខាងសត្វបានរកឃើញសាកសពចំនួន ១៧,៥៥១ ដែលអាចកំណត់អត្តសញ្ញាណបាននៅលើភ្នំTadrart Acacus ដោយមានប្រហែល៨០ភាគរយ ជារបស់ត្រីដែលចិញ្ចឹមមនុស្ស នៅសម័យដើមហូឡូស៊ី “Holocene”។ អដ្ឋិធាតុបង្ហាញថា វាធ្លាប់មានត្រីប្រា និងត្រីទីឡាប៉ាជាច្រើននៅក្នុងតំបន់នោះបានងាប់ ដោយសារការនេសាទ ហើយឆ្អឹងបានកាត់ស្នាម និងដាននៃការដុត ។

ការសិក្សាក៏បានរកឃើញថា ត្រីទីឡាប៉ាមានការថយចុះគួរឲ្យកត់សម្គាល់ជាងពេលវេលា ដោយសារតែត្រីប្រាមានសរីរាង្គដកដង្ហើមដូចខ្យល់ និងរស់នៅក្នុងទឹករាក់ដែលមានសីតុណ្ហភាពខ្ពស់។

ការរកឃើញទាំងនេះបង្ហាញពីការប្រែប្រួលអាកាសធាតុយ៉ាងខ្លាំង បានកើតឡើងនៅក្នុងតំបន់ ដែលនាំឲ្យមានការបង្កើតវាលខ្សាច់ធំបំផុត និងក្តៅបំផុតនៅលើពិភពលោក ។

ការសិក្សាស្រាវជ្រាវបានចេញផ្សាយ នៅក្នុងទស្សនាវដ្តីបើកទូលាយ PLOS ONE ដោយលោក Wim Van Neer មកពីសារមន្ទីរប្រវត្តិសាស្រ្តធម្មជាតិ នៅបែលហ្ស៊ិក និងសាវីណូឌីលីនៀសាកលវិទ្យាល័យ Sapienza នៃទីក្រុងរ៉ូមប្រទេសអ៊ីតាលី និងសហការីថា អដ្ឋិធាតុទាំងសត្វក្នុងទឹកត្រូវបានរកឃើញក្នុងកំឡុងពេល នៃការជីករកទីជម្រកថ្មតាកខូរី បង្ហាញពីស្ថានភាពអាកាសធាតុសើមជាងនេះ នៅសាហារ៉ាភាគនិរតីនៃប្រទេសលីប៊ីក្នុងអំឡុងពេលដើម និងពាក់កណ្តាលនៃសម័យ Holocene ៕ ដោយ៖លី ភីលីព
