CAIRO៖ ទីភ្នាក់ងារព័ត៌មានរដ្ឋ KUNA បានរាយការណ៍ថា អាជ្ញាធរអាកាសចរណ៍ស៊ីវិលរបស់គុយវ៉ែតបានប្រកាសថា ខ្លួនបានផ្អាកជើងហោះហើរទាំងអស់ ទៅកាន់ប្រទេសសិង្ហបុរី និងប្រទេសជប៉ុន ដោយសារការភ័យខ្លាចចំពោះមេរោគឆ្លងកូរ៉ូណា បន្ទាប់ពីនៅប្រទេសជប៉ុបបានសម្លាប់មនុស្ស៤នាក់ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ ។
សេចក្តីថ្លែងការណ៍នេះត្រូវបានចេញស្រប តាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលគុយវ៉ែត ថា ប្រទេសគុយវ៉ែតបានផ្អាកជើងហោះហើរ ទៅកាន់ប្រទេសកូរ៉េខាងត្បូង អ៊ីរ៉ង់ ថៃ អ៊ីតាលី និងអ៊ីរ៉ាក់ ដើម្បីការការពារវីរុសថ្មីប្រភេទនេះ ។ ប្រទេសគុយវ៉ែតបានចុះបញ្ជីករណីឆ្លងវីរុសហ្ស៊ីកាចំនួន ៩ ករណីដែលទាំងអស់មកពីអ៊ីរ៉ង់៕ ដោយ៖លី ភីលីព