បរទេស៖ កិច្ចព្រមព្រៀងធ្វើការអភិវឌ្ឍ កសាងកម្មវិធីយន្តហោះចម្បាំង ដ៏ទំនើបរួមគ្នាមួយ ត្រូវបានចុះហត្ថលេខាជាផ្លូវការ ដោយរដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសបារាំង និងរដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសអាល្លឺម៉ង់ នេះបើយោងតាមសេចក្តីរាយការណ៍មួយ ពីកាសែត UPI ។
រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក បានមានប្រសាសន៍ថា កុងត្រាសម្រាប់ជំហានដំបូង នៃកម្មវិធីផលិតយន្តហោះដ៏ចម្បងនៃប្រព័ន្ធប្រយុទ្ធ ដែនអាកាសអនាគត គឺត្រូវបានប្រគល់ឲ្យ កាលពីសប្ដាហ៍មុន ហើយវាគ្របដណ្ដប់លើប្រព័ន្ធរុញច្រានយន្តហោះ ស្ថាបត្យកម្មទិន្នន័យ និងប្រព័ន្ធបរិយាកាសពិសោធន៍ ។

ផែនការសម្រាប់កម្មវិធីនេះ រួមបញ្ចូលទាំងការអភិវឌ្ឍប្រព័ន្ធអាវុធជំនាន់ថ្មី ហើយយន្តហោះចម្បាំងជំនាន់ទី៦នេះ ត្រូវបានគេរំពឹងទុកថា នឹងសម្រេចរួចរាល់នៅត្រឹមឆ្នាំ២០៣៥ ដើម្បីយកមកប្រើស្នងតំណែងយន្តហោះចម្បាំង Rafales យន្តហោះចម្បាំង Eurofighters និងយន្តហោះចម្បាំង F-18 Hornet៕ ប្រែសម្រួល៖ប៉ាង កុង
