ព្រឹត្តិការណ៍

រូបភពមិនគួរឲ្យជឿ នៃគំនូរព្រិលពណ៌ដូចឪឡឹក នៅវាលរហោស្ថានពណ៌ស ដែលមានពណ៌ផ្កាឈូករស់រវើក

អង់គ្លេស៖ អ្នកវិទ្យាសាស្ត្រអង់តាក់ទិក បានបង្ហាញរូបភាពគួរឲ្យកត់សម្គាល់ នៅអង់តាក់ទិកប្រែពណ៌ក្រហមដែលហៅថា “ព្រិលឪឡឹក” នៅជិតអតីតស្ថានីយស្រាវជ្រាវអង់គ្លេស ដោយសារតែសារាយអតិសុខុមទស្សន៍ ដែលអាចរស់បានក្នុងសីតុណ្ហភាពត្រជាក់នេះ បើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល ។

រូបភាពគួរឲ្យចាប់អារម្មណ៍ដែលថត នៅជិតអតីតស្ថានីយស្រាវជ្រាវអង់គ្លេស នៅលើកោះ អាហ្សង់ទីននៅអង់តាក់ទិកបង្ហាញ ពីបាតុភូតនេះត្រូវបានគេជឿថា បណ្តាលមកពីសារាយដែលធន់ និងត្រជាក់ ។ ព្រិលឪឡឹក ភាគច្រើនត្រូវបានបង្កើតឡើង ដោយការដំណុះនៃសារាយ Chlamydomonas nivalis មានមីក្រូជីវសាស្ត្រពុលលូតលាស់នៅសីតុណ្ហភាពក្រោមសូន្យ ។

មនុស្សមួយចំនួនអះអាងថា ព្រិលពណ៌ផ្កាឈូកមានក្លិនក្រអូបខ្សោយនៃឪឡឹក ប៉ុន្តែមូលហេតុនៅពីក្រោយរឿងនេះនៅតែមិនទាន់ដឹង ហើយសារាយក៏ត្រូវបានគេជឿថា មានជាតិពុលដល់មនុស្សផងដែរ។ រូបភាពគួរឲ្យភ្ញាក់ផ្អើលទាំងនេះត្រូវបានថតនៅអតីតស្ថានីយ៍ហ្វារ៉ាដេយរបស់ចក្រភពអង់គ្លេស ត្រូវបានលក់ទៅឲ្យអ៊ុយក្រែនក្នុងតម្លៃថូខឹន ១ ផោនក្នុងឆ្នាំ ១៩៩៦ ។
ឥឡូវវាត្រូវបានគេស្គាល់ថា ស្ថានីយ៍ Vernadsky ហើយព្រិលពណ៌ឈាមត្រូវបានបង្ហាញដោយក្រសួងវិទ្យាសាស្ត្រ និងអប់រំរបស់អ៊ុយក្រែន។

សារាយរស្មីក្រហមមិនមានពណ៌ត្រូវបានគេរកឃើញ នៅតាមវាលព្រិលជុំវិញពិភពលោក ។ សារាយផលិត Spores ដែលទប់ទល់បានល្អជាមួយសីតុណ្ហភាពទាប ហើយនៅតែរស់រានមានជីវិតនៅក្នុងព្រិល ៕ ដោយ៖លី ភីលីព

Most Popular

To Top