ព្រឹត្តិការណ៍

កូរ៉េខាងត្បូង បញ្ជាក់ថា មានអ្នកឆ្លងវីរុសកូរ៉ូណា បន្ថែមទៀត ១៦៩ ករណី

សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ថា ប្រទេសកូរ៉េខាងត្បូង បានបញ្ជាក់ថា មានករណីបន្ថែមនៃការឆ្លងវីរុស COVID-19 គិតត្រឹមថ្ងៃពុធចំនួន១៦៩ករណី ហើយបានកើនឡើងសរុបអ្នកឆ្លងរោគរហូតដល់១.១៤៦ករណី និងអ្នកស្លាប់បានកើនឡើងដល់១២នាក់ ។

មជ្ឈមណ្ឌលត្រួតពិនិត្យ និងការពារជំងឺកូរ៉េ (KCDC) បានកែសម្រួលទិន្នន័យ២ដងក្នុង១ថ្ងៃ នៅត្រឹមម៉ោង១០និង០០នាទី និងម៉ោង៥.០០នាទី ម៉ោងក្នុងស្រុក ។ នៅម៉ោង៩និង០០នាទី ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង០០និង០០នាទីម៉ោងសកល ចំនួននៃអ្នកឆ្លងជំងឺសរុបមានចំនួន១.១៤៦នាក់ ដោយបានកើនឡើង១៦៩នាក់ពីថ្ងៃមុន ។

គេបានដឹងថា គិតចាប់ពីថ្ងៃទី០៣ ខែមករា ប្រទេសកូរ៉េខាងត្បូង បានធ្វើតេស្តមានពលរដ្ឋចំនួន៤៦.០០០នាក់ ក្នុងចំណោមអ្នកធ្វើតេស្តចំនួន២៨.២៤៧ដែលមានលទ្ធផលអវិជ្ជមាននៃការឆ្លងវីរុស COVID-19 និង១៦.៧៣៤ករណីត្រូវបានត្រួតពិនិត្យ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top