ញូវដេលី៖ នៅថ្ងៃអង្គារទី២៥ខែកុម្ភៈនេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ត្រាំបាននិយាយ ថាប្រទេសឥណ្ឌាបានធ្វើការបញ្ជាទិញសព្វាវុធ ដែលមានតម្លៃរហូតទៅដល់ ៣ ពាន់លានដុល្លាររួមទាំងឧទ្ធម្ភាគចក្រប្រយុទ្ធផងដែរ ខណៈពេលដែលប្រទេសទាំងពីរកំពុងព្យាយាមពង្រឹងទំនាក់ទំនង ការពារជាតិនិងពាណិជ្ជកម្មធ្វើយ៉ាងណាអាចប្រឈមមុខ ទៅនឹងឥទ្ធិពលរបស់ចិននៅក្នុងតំបន់ ។
លោកត្រាំក៏បាននិយាយថែមទៀតដែរថា ប្រទេសឥណ្ឌានិងសហរដ្ឋអាមេរិក កំពុងស្ថិតនៅក្នុងតំណាក់រៀបចំទៅលើ កិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំមួយទៀតផងដែរ ដោយក្នុងក្រុមតំណាងអ្នកចរចាមកពីភាគីទាំងពីរ បានអូសបន្លាយអស់រយៈពេលជាច្រើនខែដើម្បីកាត់បន្ថយភាពខុសគ្នា លើទំនិញកសិកម្មឧបករណ៍វេជ្ជសាស្រ្តពាណិជ្ជកម្មឌីជីថលនិងពន្ធថ្មីផងដែរ ។
ក្នុងនោះគេមើលឃើញថាពន្ធគយរបស់ឥណ្ឌា នៅតែខ្ពស់ពេកប្រហែលជាខ្ពស់បំផុត នៅលើពិភពលោកនេះបើយោងទៅតាមលោកត្រាំ បាននិយាយនៅក្នុងការរិះគន់ចំៗ ទៅកាន់ប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យធំបំផុត របស់ពិភពលោកមួយនេះ ។ លោកក៏បានហៅ ដំណើរទស្សនកិច្ចរបស់គាត់ ជាជោគជ័យដ៏អស្ចារ្យមួយផងដែរ៕
ប្រែសម្រួល៖ស៊ុនលី