បរទេស៖ ប្រទេសកូរ៉េខាងត្បូង បន្តធ្វើការប្រយុទ្ធប្រឆាំងយ៉ាងស្វិតស្វាញ ចំពោះការរីករាល ដាលនៃជម្ងឺឆ្លង COVID-19 ស្របពេលមានករីណឆ្លងថ្មីត្រូវបានគេរាយការណ៍ថា មានចំនួន ១៤៤ករណី នៅថ្ងៃអង្គារនេះ ធ្វើឲ្យមានចំនួនសរុប៩៧៧ករណី ហើយមជ្ឈមណ្ឌលគ្រប់គ្រងនិងទប់ស្កាត់ជម្ងឺកូរ៉េ ក៏បានប្រកាសផងនូវករណីស្លាប់ចំនួន៣ករណី ធ្វើឲ្យមានអ្នកស្លាប់សរុបចំនួន១០នាក់។
ជម្ងឺថ្មីនេះ បានរីករាលដាននៅតំបន់ជុំវិញទីក្រុង Daegu ដោយចំនួនករណីភាគច្រើន គឺបានផ្ទុះឡើងនៅជុំវិញព្រះវិហារយេស៊ូ Shincheonji និងមន្ទីរពេទ្យមួយ នៅក្នុងទីក្រុង Cheongdo ជិតគ្នានោះ នេះបើតាមសេចក្តីរាយការណ៍ ពីកាសែត UPI ចេញផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ។
ចំណែកមន្ត្រីមកពីគណបក្សលទ្ធិប្រជាធិបតេយ្យ ជាបក្សកាន់អំណាចកូរ៉េខាងត្បូង បានប្រកាសនៅថ្ងៃអង្គារនេះថា ពួកគេនឹងចាត់វិធានការដាក់ឲ្យនៅដាច់ដោយឡែកពីគ្នាកម្រិតអតិបរិមាជា មួយ កិច្ចប្រឹងប្រែងទប់ស្កាត់ នៅជុំវិញទីក្រុង និងខេត្ត North Gyeongsang ដែលនៅជិតគ្នានោះ៕ ប្រែសម្រួល៖ប៉ាង កុង