ព្រឹត្តិការណ៍

អារ៉ាប៊ីសាអូឌីត កាត់ទោមនុស្ស៨នាក់ ពីបទស៊ើបការណ៍ឲ្យអ៊ីរ៉ង់

បរទេស៖ ទូរទស្សន៍រដ្ឋអារ៉ាប៊ីសាអូឌីត នៅថ្ងៃអង្គារនេះ បានផ្ញើសារលើបណ្ដាញសង្គមធ្វីតធ័រថា តុលាការមួយនៅអារ៉ាប៊ីសាអូឌីត ទើបបានកាត់ទោសប្រហារជីវិតពលរដ្ឋអារ៉ាប៊ីសាអូឌីតមួយរូប និងកាត់ទោសដាក់ពន្ធនាគារ៧រូបផ្សេងទៀត ពីបទក្បត់ជាតិនិងស៊ើបការណ៍សម្ងាត់ឲ្យប្រទេសអ៊ីរ៉ង់។

មនុស្សចំនួន៧នាក់ ដែលត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារនោះ ត្រូវបានគេរកឃើញថា បានទាក់ទងនិងសហការគ្នាជាមួយមនុស្ស ដែលកំពុងតែធ្វើការងារនៅក្នុងស្ថានទូតអ៊ីរ៉ង់ នេះបើ យោងតាមការនិយាយរបស់ ប្រព័ន្ធផ្សព្វផ្សាយអារ៉ាប៊ីសាអូឌីត ប៉ុន្តែមិនបានផ្តល់សេចក្តីលម្អិតបន្ថែមទៀតនោះទេ។

គួរបញ្ជាក់ថា នាពេលថ្មីៗនេះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif បានមានប្រសាសន៍ថា នៅពេលដែលនិយាយដល់រឿងកើនឡើងភាពតានតឹង នៅតំបន់ឈូងសមុទ្រ គឺសហរដ្ឋអាមេរិកនិងប្រទេសអារ៉ាប៊ីសាអូឌីត ជាប្រទេសដែលគួរតែស្តីបន្ទោស៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top