បរទេស៖ យោធាសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង បាននិយាយនៅពេលថ្មីៗនេះថា ខ្លួនកំពុងតែពិចារណាបន្ថយធ្វើសហសមយុទ្ធយោធា ព្រោះតែមានក្តីព្រួយបារម្ភកើនឡើងអំពីកូរ៉ូណាវីរុស ហើយនេះជាសញ្ញាដំបូងមួយនៃចំណាត់ការលើសកម្មភាពយោធាអាមេរិកក្នុងពិភពលោក ។
ការបង្ហាញបែបនេះ គឺត្រូវបានធ្វើឡើង នៅក្នុងអំឡុងដំណើរទស្សនកិច្ចទៅមន្ទីរបញ្ចកោណរបស់រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Jeong Kyeong-doo ក្រោយពិភាក្សាគ្នាជាមួយរដ្ឋមន្ត្រីការពារជាតិសហដ្ឋអាមេរិក លោក Mark Esper ហើយកងទ័ពកូរ៉េខាងត្បូងចំនួន១៣តេស្តឃើញវិជ្ជមាន សម្រាប់វីរុសថ្មី ។
យោងតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មាន Military Times នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ បានឲ្យដឹងថា អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង នាពេលថ្មីៗនេះ បានរាយការណ៍ថា មានករណីឆ្លងកូរ៉ូណាវីរុសចំនួន៨៣៣ករណី នៅទូទាំងប្រទេស ស្របពេលមានមនុស្សចំនួន៨នាក់បានស្លាប់ ៕ ប្រែសម្រួល៖ប៉ាង កុង