ព្រឹត្តិការណ៍

ប្រទេសជប៉ុន នឹងហាមឃាត់ការចូលដោយជនបរទេស ដែលបានទៅលេងនៅទីក្រុង Daegu ប្រទេសកូរ៉េខាងត្បូង

តូក្យូ៖ ប្រភពពីរដ្ឋាភិបាលបានឲ្យដឹងនៅថ្ងៃពុធនេះថាប្រទេសជប៉ុន គ្រោងនឹងហាមឃាត់ការចូលដោយជនជាតិបរទេស ដែលបានទៅទស្សនាទីក្រុង Daegu របស់ប្រទេសកូរ៉េខាងត្បូង និងស្រុកជិតខាង Cheongdo ក្នុងខេត្ត Gyeongsang ភាគខាងជើងដែលជាមជ្ឈមណ្ឌលនៃការឆ្លងវីរុសនេះនៅក្នុងប្រទេស។

ប្រភពដដែលបានឲ្យដឹងទៀតថារដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តីជប៉ុន ស៊ីនហ្សូ អាបេ នឹងអនុម័តការហាមឃាត់ក្នុងអំឡុងកិច្ចប្រជុំមួយ ស្តីពីវីរុសបង្កជំងឺរលាកសួតវីរុសកូរ៉ូណា នៅពេលរសៀលថ្ងៃនេះផងដែរ។

ផែនការនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីក្រសួងការបរទេសជប៉ុន បានប្រកាសអាសន្នអំពីការធ្វើដំណើររបស់ខ្លួនសម្រាប់ទីក្រុង និងតំបន់នៅភាគអាគ្នេយ៍នៃប្រទេសកូរ៉េ ដោយស្នើឱ្យប្រជាជនជប៉ុន កុំធ្វើដំណើរដែលមិនចាំបាច់ទៅតំបន់នោះ៕ ដោយ ឈូក បូរ៉ា

Most Popular

To Top