វ៉ាស៊ីនតោន៖ សមាជិកព្រឹទ្ធសភាអាមេរិកពីររូបបានលើកឡើងកាលពីថ្ងៃអង្គារថាសហរដ្ឋអាមេរិកគួរតែបញ្ឈប់ការទាមទារឱ្យកូរ៉េខាងត្បូង ចំណាយប្រាក់យ៉ាងច្រើន សម្រាប់វត្តមានកងទ័ពអាមេរិកនៅក្នុងប្រទេសនេះ។
សមាជិកព្រឹទ្ធសភាលោក Cory Gardner (R-CO) និងលោក Edward Markey (D-MA) បានចេញសេចក្តីអំពាវនាវនេះក្នុងកំឡុងពេលសវនាការក្រឡេកមើលមួយឆ្នាំចាប់តាំងពីកិច្ចប្រជុំកំពូលកាលពីខែកុម្ភៈ ឆ្នាំ ២០១៩ រវាងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅទីក្រុងហាណូយប្រទេសវៀតណាម។
សមាជិកព្រឹទ្ធសភាទាំងពីររូប បានទួញសោកចំពោះកង្វះការរីកចម្រើននៅក្នុងការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងបានលើកឡើងពីសារៈសំខាន់នៃការពង្រឹងសម្ព័ន្ធមិត្តសហរដ្ឋអាមេរិកជាមួយកូរ៉េខាងត្បូង៕ ដោយ ឈូក បូរ៉ា