ព្រឹត្តិការណ៍

ប្រទេសជប៉ុន ប្រើវិធីសាស្រ្ត ប្រុងប្រយ័ត្ន លើការធ្វើ តេស្តិ៍រក មេរោគឆ្លង បន្ទាប់ពីមាន អអ្នកស្លាប់ឡើងដល់ ៧នាក់

តូក្យូ៖ទូរទស្សន៍ជាតិសាធារណៈ NHK បាននិយាយថា កាលពីថ្ងៃពុធក្រសួង សុខាភិបាលជប៉ុនបានការពារវិធីសាស្រ្តប្រុងប្រយ័ត្នរបស់ខ្លួន ក្នុងការធ្វើតេស្តិ៍រកមេរោគឆ្លង ដោយសារករណីជំងឺក្នុងស្រុកមានការកើនឡើង ព្រមទំាងអ្នកស្លាប់មានរហូតដល់៧នាក់យោងតាម ការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។

ទូរទស្សន៍ជាតិសាធារណៈ NHK បាននិយាយថា ប្រទេសជប៉ុន មានករណីឆ្លងជំងឺនេះចំនួន១៧៥ ករណីនៅល្ងាចថ្ងៃពុធ ដាច់ដោយឡែកពី៧០៥ ពីនាវាទេសចរណ៍មួយ នៅដាច់ឆ្ងាយពីទីក្រុងតូក្យូនៅដើមខែនេះ និង១៤នាក់ពីអ្នកធ្វើដំណើរ តាមជើងហោះហើរ ពិសេសពីទីក្រុងវ៉ូហានប្រទេសចិន។ កោះហុកកៃដូជាតំបន់ ដែល រងផលប៉ះពាល់ខ្លាំងបំផុតក្នុងប្រទេសជប៉ុនមាន៣៨ករណី បានរាយការណ៍ ពីការស្លាប់មួយទៀត ខណៈបុរសម្នាក់នៅទីក្រុងតូក្យូអាយុ ៨០ ឆ្នាំក៏បាន ស្លាប់ផងដែរនាំឲ្យមាន អ្នកស្លាប់សរុបដល់ ៧នាក់ក្នុងនោះមាន ៤ នាក់មកពីនាវាទេសចរណ៍។

ម្តាយម្នាក់នៅទីក្រុងហុកកាដូនៃទីក្រុងសាពប៉ូរ៉ូបាននិយាយថា យើងដឹងថា វីរុសនេះនឹងរាលដាលកាន់តែខ្លាំង ហើយយើងនៅតែមិន អាចធ្វើតេស្តបាន។ គោលការណ៍ណែនាំរបស់រដ្ឋាភិបាលនិយាយថា មនុស្សគួរតែធ្វើតេស្ត ប្រសិនបើពួកគេមានរោគសញ្ញា ដូចត្រជាក់គ្រុនក្តៅ៣៧,៥ អង្សាសេ ឬអស់កម្លាំងខ្លាំង មានបញ្ហាដកដង្ហើម រយៈពេល៤ថ្ងៃឬច្រើនជាងនេះ។

គោលការណ៍ណែនាំបាននិយាយថា មនុស្សចាស់ ស្ត្រីមានផ្ទៃពោះ ឬអ្នកមានបញ្ហា សុខភាពជាក់លាក់ ធ្វើឲ្យពួកគេប្រឈមនឹង ហានិភ័យគួរតែស្វែងរកការធ្វើតេស្តិ៍ ប្រសិន បើពួកគេមានរោគសញ្ញាបែបនេះរយៈពេល២ ឬច្រើនថ្ងៃ។ មន្រ្តីក្រសួងសុខាភិបាលបាន មានប្រសាសន៍ថា គោលដៅសំខាន់បំផុតនៃការធ្វើតេស្តិ៍ គឺដើម្បីធ្វើតេស្ត អ្នកដែលមានរោគសញ្ញាជា ពិសេសមនុស្សចាស់ ឬអ្នកមានជំងឺមុន ដែលមានហានិភ័យនៃជំងឺធ្ងន់ធ្ងរ ។

NHK បាននិយាយថា ប្រធានសមាគម វេជ្ជសាស្ត្រជប៉ុន Yoshitake Yokokura បានប្រាប់សន្និសីទសារព័ត៌មានថា ក្រុមនេះនឹងស៊ើប អង្កេតរបាយការណ៍ដែល មនុស្សបញ្ជូនដោយវេជ្ជបណ្ឌិតទៅកាន់មណ្ឌល សុខភាពក្នុងមូលដ្ឋាន សម្រាប់ការធ្វើតេស្តិ៍ត្រូវ បានគេបង្វែរចេញដោយសារកង្វះ កម្លាំងពលកម្ម៕

Most Popular

To Top