បរទេស៖នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិនហ្ស៊ូ អាបេ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រព័ន្ធសាលារៀនទាំងអស់របស់ជប៉ុន ចាប់តាំងពីថ្នាក់បឋមសិក្សា រហូតដល់វិទ្យាល័យ នឹងត្រូវបានស្នើសុំឲ្យបិទ ចាប់ពីថ្ងៃទី០២ ខែមីនា រហូតដល់វិស្សមកាល នានិទាឃរដូវ ក្នុងរយៈពេលមួយខែ ដើម្បីជួយទប់ស្កាត់ ការឆ្លងនៃកូរ៉ូណាវីរុស។
លោក អាបេ បាននិយាយប្រាប់ ក្រុមការងារលើកូរ៉ូណាវីរុសថា “នៅពេលមួយឬក៏ពី រសប្ដាហ៍ខាងមុខនេះ គឺជាពេលវេលាដ៏សំខាន់ ក្រៃលែង ហើយដោយការចាត់ទុកសុខភាព និងសុវត្ថិភាពរបស់កុមារ ឲ្យជាអាទិភាពជាងអ្វីៗ គ្រប់យ៉ាងទាំងអស់នោះ យើងនឹងស្នើឲ្យបឋមសិក្សា អនុវិទ្យាល័យនិងវិទ្យាល័យ ទាំងអស់ នៅទូទាំងប្រទេសជប៉ុន បិទទារជា បណ្ដោះអាសន្ន ចាប់ពីថ្ងៃទី០២ ខែមីនា រហូតដល់ពេលវិស្សមកាលនិទាឃរដូវ”។
គួរបញ្ជាក់ថា ការបង្កើ នការប្រយុទ្ធជាខ្លាំងរបស់ជប៉ុន ប្រឆាំងនឹងវីរុសឆ្លងតាមផ្លូវដង្ហើមថ្មីនេះ គឺត្រូវបានរៀបចំធ្វើឡើង ក្រោយមាន ការិះគន់កើនឡើង ចំពោះអ្វីដែលត្រូវបាន គេមើលឃើញថា គឺជាការឆ្លើយតបភ្លាមៗក្តៅរបស់ រដ្ឋាភិបាល៕ ប្រែសម្រួល៖ប៉ាង កុង