បរទេស៖ ប្រធានាធិបតីតួកគី លោក Tayyip Erdogan បាននិយាយថា សហរដ្ឋអាមេរិកនៅមិនទាន់ផ្តល់ការគាំទ្រ ចំពោះប្រទេសតួកគី ក្នុងបញ្ហាតំបន់ Idlib ប្រទេសស៊ីរីនៅឡើងនោះទេ ហើយថា លោកចាំបាច់ត្រូវតែនិយាយជាមួយ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ស្តីពីបញ្ហានោះជាថ្មីម្តងទៀត ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងខណៈលោកធ្វើដំណើរវិលត្រឡប់មកពីសាធារណរដ្ឋអាស៊ែបៃហ្សង់វិញ លោកប្រធានាធិបតីតួកគី បានមានប្រសាសន៍ថា លោកត្រូវបានគេប្រាប់ឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោន មិនមានប្រព័ន្ធការពារ Patriot ណាមួយ សម្រាប់លក់ឲ្យប្រទេសតួកគីនោះទេ នាពេលបច្ចុប្បន្ននេះ។
ក្រៅពីនោះ លោក Tayyip Erdogan ក៏បានថ្លែងផងដែរថា ជំនួបកំពូលជាមួយថ្នាក់ដឹកនាំប្រទេសអាល្លឺម៉ង់ ប្រទេសរុស្ស៊ីនិងប្រទេសបារាំង នៅសប្ដាហ៍ក្រោយនេះ នៅតែមិនច្បាស់លាស់នៅឡើយ ប៉ុន្តែថា លោកទំនងជានឹងជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នៅក្នុងទីក្រងអ៊ីស្តង់ប៊ុល នាថ្ងៃទី០៥ ខែមីនា ដើម្បីពិភាក្សាអំពីបញ្ហាតំបន់ Idlib។ ប្រែសម្រួល៖ប៉ាង កុង
![](https://lookingtoday.com/wp-content/uploads/2020/08/1-2.png)