ព្រឹត្តិការណ៍

ចិន ប្រកាសផ្តល់រង្វាន់ លើកទឹកចិត្តចំនួន ១.៤០០ដុល្លារ ដល់ជនណាដែលផ្តល់ព័ត៌មាន អំពីអ្នកឆ្លងវីរុស COVID-19

សៀងហៃ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ថា ខេត្តហឺប៉ី របស់ប្រទេសចិន ដែលជាកន្លែងផ្ទុះជំងឺបង្កឡើងដោយវីរុសកូរ៉ូណា នឹងចេញលុយដល់អ្នកស្រុកទាំងឡាយ ដែលមានទឹកប្រាក់១០.០០០យ័ន ស្មើនឹង១.៤២៥ដុល្លារអាមេរិក បើសិនជាពួកគេបានរាយការណ៍ឲ្យដឹងអំពីអ្នកមានរោគសញ្ញាជំងឺ និងត្រូវបានបញ្ជាក់ក្រោយពីធ្វើតេស្ត ។

Qianjiang ជាទីក្រុងមួយដែលមានពលរដ្ឋរស់នៅប្រមាណ១លាននាក់ ដែលមានទីតាំងស្ថិតនៅចំងាយប្រមាណ១៥០គីឡូម៉ែត្រ ពីរដ្ឋធានី វ៉ូហាន បានរាយការណ៍សរុបមានចំនួន១៩៧ករណី និងបានបន្តខិតខំដើម្បីធានាមិនឲ្យមានការឆ្លងជំងឺដល់ពលរដ្ឋ និងបានព្យាយាមព្យាបាល ។

ជាទីតំបន់មួយចុងក្រោយគេបង្អស់ដែលនឹងត្រូវផ្តល់រង្វាន់ជាសាច់ប្រាក់ ដើម្បីលើកទឹកចិត្តដល់សមាជិក នៃអ្នកស្ម័គ្រចិត្តសាធារណៈសម្រាប់ការត្រួតពិនិត្យវេជ្ជសាស្ត្រ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top