បរទេស៖ ទ័ពជើងទឹកសហរដ្ឋអាមេរិក នៅពេលថ្មីៗនេះ បាននិយាយប្រាប់ថា នាវាចម្បាំងចិនមួយគ្រឿង បានបាញ់កាំរស្មីឡាស៊ែលំដាប់អាវុធ ទៅលើយន្តហោះ ល្បាតទ័ពជើងទឹក សហរដ្ឋអាមេរិកមួយគ្រឿង នៅដែនអាកាសអន្តរជាតិ កាលពីសប្ដាហ៍មុន ហើយទ័ពជើងទឹកអាមេរិក បានចាត់ទុក បែបនេះរបស់ចិន ថាជាទង្វើអសុវត្ថិភាពគ្មានវិជ្ជាជីវៈ។
មន្ត្រីទ័ពជើងទឹកនៅកោះហាវ៉ៃ បាននិយាយដូច្នេះថា នាវាពិឃាតចិនលេខ១៦១មួយគ្រឿង បានផ្តោតគោលដៅលើយន្តហោះទ័ពជើងទឹក P-8A Poseidon មួយគ្រឿង ក្នុងខណៈយន្តហោះនេះ កំពុងតែធ្វើការហោះហើរចម្ងាយប្រមាណ៣៨០ម៉ាយនៃកោះហ្គាម ពីលើដែនទឹកអន្តរជាតិ កាលពីថ្ងៃទី១៧ ខែកុម្ភៈ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងនាវាចម្បាំងប៉ាស៊ីហ្វិកអាមេរិកបាននិយាយថា “កាំរស្មីឡាស៊ែ ដែលមិនអាចមើលឃើញដោយភ្នែកទទេបាន ត្រូវបាន ឧបករណ៍ចាប់ សញ្ញាលើយន្តហោះ P-8A ចាប់សញ្ញាបាន ហើយកាំរស្មីកម្រិតអាវុធនេះ អាចបង្កឲ្យមានការប៉ះពាល់ធ្ងន់ធ្ងរ ចំពោះយន្តហោះ និងអ្នកបើក ក៏ដូចជានាវានិងប្រព័ន្ធរបស់ យន្តហោះផងដែរ”៕
ប្រែសម្រួល៖ ប៉ាង កុង

