ព្រឹត្តិការណ៍

តួកគី បាញ់ទម្លាក់យន្ត ហោះចម្បាំងស៊ីរី ២គ្រឿង

បរទេស៖ មុននេះកងទ័ពស៊ីរី បានប្រកាសថា ដែនអាកាស លើដែនដីខេត្ត Idlib ត្រូវបានបិទហើយបានព្រមានថា ខ្លួននឹងបាញ់ទម្លាក់យន្តហោះណាមួយ ដែលរំលោភលើ ដែនអាកាសរបស់ខ្លួន។ យ៉ាងណា ក៏ដោយ បើតាម សារព័ត៌មាន SANA បានរាយការណ៍ថា ប្រទេស តួកគីបានបាញ់ទម្លាក់ យន្តហោះស៊ីរី ២ គ្រឿងនៅខេត្ត Idlib ប៉ុន្តែអាកាសយានិក មិនបានបាត់បង់ជីវិតនោះទេ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា យន្តហោះដែលពាក់ព័ន្ធត្រូវបានគេជឿថា ជាយន្តហោះចម្បាំង។ មិនមានព័ត៌មានបន្ថែមត្រូវបានផ្តល់ឱ្យទេ។ នៅក្នុងបញ្ជីសារពើភ័ណ្ឌនៃ យន្តហោះប្រយុទ្ធរបស់ ប្រទេសស៊ីរីត្រូវបានគេដឹងថា រួមមាន ប្រភេទ Mig-29s, Su-22s និង Su-24 ។

សារព័ត៌មាន SANA មិនបានបញ្ជាក់ច្បាស់ថា តើយន្ដហោះទាំងនោះត្រូវបានវាយប្រហារដោយកងកម្លាំងតួកគី រឺក៏ដោយពួកសកម្មប្រយុទ្ធ ដែលគាំទ្រដោយតួកគីនោះទេ ដោយក្រុមអ្នកវាយប្រហារបានពិពណ៌នា ថាជា“ កម្លាំងភេរវកម្ម របស់របបតួកគី” ។ មុននេះប្រភពគាំទ្រតួកគីដែលមិនបានបញ្ជាក់ បានរាយការណ៍ថាយន្តហោះ ទាំងនេះអាចត្រូវបានទម្លាក់ដោយយន្តហោះ F-16 របស់តួកគី៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top