ព្រឹត្តិការណ៍

ការរញ្ជួយដីរំខាន ដល់សមត្ថភាព របស់ត្រីបាឡែន ឈ្មោល ក្នុងការស្វែង រកអាហារ រយៈពេល មួយឆ្នាំ

នូវែលសេឡង់៖ការរញ្ជួយដីធំៗ ធ្វើឲ្យត្រី បាឡែនឈ្មោលពិ បាករកចំណី យ៉ាងហោចណាស់ រហូតដល់មួយឆ្នាំពេញ បន្ទាប់ពីការញ័រធ្វើឲ្យមានការ ខូចខាតការស្តាប់ ការរងរបួស និងកង្វះស្បៀងអាហារដល់ ពួកគេគ្រប់ ពេលវេលាជាក់ ជាមិនខាន់ឡើយ បើយោងតាមការ ចេញផ្សាយពីគេហទំព័រឌៀលី ម៉ែល។

សំឡេងរំខានកើតឡើងពីការរញ្ជួយដី បណ្តាល ឲ្យខូចខាត ដល់ការស្តាប់ ហើយការញ័រគួរឲ្យកត់ សម្គាល់អាចបំផ្លាញតំបន់ចំណី អាហារសំខាន់ៗ និងបង្កឲ្យមានកង្វះ ខាតស្បៀងអាហារសម្រាប់ត្រី បាឡែន។ អ្នកវិទ្យាសាស្ត្រនៅនូវែលសេឡង់ បានពិនិត្យឥរិយាបថ របស់ត្រី បាឡែនឈ្មោលចំនួន ៥៤ក្នុងរយៈពេល៤ឆ្នាំ មុននិងក្រោយការ រញ្ជួយដីកៃរ៉ារ៉ាឆ្នាំ ២០១៦ ។

ពួកគេបានរកឃើញថា ថនិកសត្វសមុទ្រចំណាយ ពេលច្រើនលើ ផ្ទៃមហាសមុទ្របង្ហាញថា ពួកគេត្រូវបានគេបង្ខំឲ្យធ្វើការកាន់តែខ្លាំង និងយូរជាងនេះដើម្បីស្វែងរកចំណីអាហារ។ ភ្លាមៗបន្ទាប់ពីរញ្ជួយខែវិច្ឆិកា ឆ្នាំ២០១៦ ត្រីបាឡែនឈ្មោលអាច នឹងមានឥទ្ធិពល លើរាងកាយធ្វើឲ្យ ខូចសមត្ថភាពបរបាញ់សត្វ។

ហើយក្នុងរយៈពេលវែងដីល្បាប់ ដែលត្រូវបានផ្លាស់ទីលំនៅ នៅជាន់សមុទ្របានធ្វើឲ្យពួកគេពិបាកស្វែងរកអាហារ។ ត្រីបាឡែនឈ្មោលមានភាព រសើបខ្លាំងចំពោះសំឡេងរំខាន ហើយពឹងផ្អែកលើសំឡេង សម្រាប់ការទំនាក់ទំនង ការធ្វើដំណើរ និងការរកឃើញសត្វព្រៃ។ ការរញ្ជួយដី បង្កើតបានជាសំឡេងក្រោមទឹកខ្លាំងបំផុតបណ្តាល ឲ្យខូចសំឡេង ការរងរបួស និងការផ្លាស់ប្តូរអាកប្បកិរិយា នៅក្នុងត្រីបាឡែន។

លោកបណ្ឌិត Marta Guerra អ្នកនិពន្ធ នៅមហាវិទ្យាល័យវិទ្យាសាស្ត្រសមុទ្រ នៃសាកលវិទ្យាល័យ អូហ្កោ បានមានប្រសាសន៍ថា ការស្វែងយល់ ពីរបៀបសត្វព្រៃឆ្លើយតប នឹងការរញ្ជួយដី ជួយយើងដោះស្រាយកម្រិត នៃភាពធន់របស់ពួកគេហើយថា តើយើងត្រូវការកែសម្រួល ការគ្រប់គ្រងសត្វទាំងនេះ នៅពេលពួក គេងាយ រងគ្រោះដែរឬទេ” ៕ដោយ៖លី ភីលីព

Most Popular

To Top