វ៉ាស៊ៅនតោន៖ លោកឧត្តមសេនីយ៍ Mark Milley ប្រធានអគ្គសេនាធិការចំរុះសហរដ្ឋអាមេរិកបានលេីកឡេីងថាមន្ទីរបញ្ចកោណ បានបញ្ជូនបុគ្គលិក និងគ្រឿងបរិក្ខារពេទ្យបន្ថែមទៅកងទ័ពរបស់ខ្លួននៅកូរ៉េខាងត្បូង ដើម្បីជួយប្រយុទ្ធប្រឆាំង នឹងការផ្ទុះឡើង នៃវីរុសកូរ៉ូណា នៅទីនោះ។
លោក Milley បានលេីកឡេីងថាបុគ្គលិក និងគ្រឿងផ្គត់ផ្គង់ត្រូវបានបញ្ជូនទៅទិសដៅរបស់រដ្ឋមន្រ្តីក្រសួងការពារជាតិ Mark Esper ហើយរួមមានម៉ាស់ ស្រោមដៃ និងអាវផាយជាដេីម។
លោកបានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយលោក Esper ថា“ ការចែកចាយអាទិភាព” នឹងទៅប្រទេសកូរ៉េខាងត្បូង។ នាយឧត្តមសេនីយ៍រូបនេះបានកត់សម្គាល់ថា សម្ព័ន្ធមិត្តបានពន្យារពេលធ្វើសមយុទ្ធយោធារួម ដែលគ្រោងធ្វើនៅខែនេះ ដោយសារការព្រួយបារម្ភអំពីការរីករាលដាលនៃវីរុស៕ ដោយ ឈូក បូរ៉ា