បរទេស៖ ប្រទេសបារាំងបានប្រាប់ ពលរដ្ឋរបស់ខ្លួនឱ្យឈប់ ថើបថ្ពាល់គ្នា ក្នុងគោលបំណងបញ្ឈប់ការរីករាលដាលនៃ មេរោគឆ្លង Covid-19 នៅទូទាំងប្រទេស។
យោងតាមសារព័ត៌មាន Business Insider ចេញផ្សាយកាល ពីយប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បារាំងលោក Olivier Véran បានដាស់តឿនប្រជាជនបារាំងកាលពីចុងសប្តាហ៍អោយបញ្ឈប់ ការចូលរួមក្នុងពិធី bise (ប្រពៃណីថើបថ្ពាល់គ្នារបស់បារាំង) ដោយការថើបថ្ពាល់ របស់នរណាម្នាក់។
លោក Véran បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុងប៉ារីសថា “ការកាត់បន្ថយទំនាក់ទំនងសង្គមនៃរូបវ័ន្តត្រូវបានណែនាំ” ។ នេះរួមបញ្ចូលទាំង ការអនុវត្តរបស់ Bise។ វីរុសកំពុងតែរាលដាលនៅក្នុងទឹកដីរបស់យើង ហើយយើងត្រូវតែ បន្ថយល្បឿននៃការរាលដាលរបស់វា។
រដ្ឋាភិបាលរបស់ប្រធានាធិបតី លោក អេម៉ានុយអែល ម៉ាក្រុង បានណែនាំផងដែរពីការហាមឃាត់ការប្រមូលផ្តុំ ជាសាធារណៈរបស់មនុស្សជាង ៥.០០០ នាក់ ដោយសារវីរុសដែលបណ្តាលឱ្យស្លាប់នៅតែបន្តរាលដាលពាសពេញ ទ្វីបអឺរ៉ុបនិងនៅលើ ពិភពលោក៕ ប្រែសម្រួលៈ ណៃ តុលា