បរទេស៖ប្រធានាធិបតីតួកគី លោក Tayyip Erdoga នៅថ្ងៃចន្ទនេះ បានទាមទារថា កងកម្លាំងរដ្ឋាភិបាលស៊ីរី នៅក្នុងប្រទេសស៊ីរី គួរតែដកថយទៅកាន់ខ្សែបន្ទាត់ ដែលតួកគីបានកំណត់ទុក និងបានបន្ថែមថា ការបាត់បង់របស់ពួកគេ នៅក្នុងការវាយប្រហារ ធ្វើឡើងដោយតួកគីនិងកងកម្លាំងពួកឧទ្ទាម ត្រឹមតែជាការ ចាប់ផ្តើម ប៉ុណ្ណោះ។
នៅក្នុងសុន្ទរកថាមួយ ដែលថ្លែងនៅក្នុងទីក្រុងអង់ការ៉ា លោកប្រធានាធិបតីតួកគី តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ដូច្នេះថា “ប្រសិនបើពួកគេ មិនដកថយចេញទៅកាន់ខ្សែបន្ទាត់ដែលតួកគីបានកំណត់ទុក ឲ្យបានលឿនបំផុតតាមដែល អាចទៅរួចទេនោះ ពួកគេនឹងគ្មានក្បាលជាប់លើស្មារទៀតឡើយ។
គួរបញ្ជាក់ថា មន្ត្រីស៊ើបអង្កេតអង្គការសហប្រជាជាតិ បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសរុស្ស៊ីបានសម្លាប់ជនស៊ីវិល នៅក្នុងការវាយប្រហារ តាមអាកាសនៅក្នុងប្រទេសស៊ីរី ចំណែកពួកឧទ្ទាមជាសម្ពន្ធមិត្តតួកគី បានធ្វើការសម្លាប់ និងលួចប្លន់ នៅក្នុងតំបន់ ពួកឃឺដ ហើយទង្វើទាំងនេះ អាចនឹងត្រូវបានចាត់ទុកថាជាឧក្រិដ្ឋកម្ម សង្គ្រាម ធ្វើឡើងដោយទីក្រុងមូស្គូនិ ងទីក្រុងអង់ការ៉ា៕ ប្រែសម្រួល៖ប៉ាង កុង

