បរទេស៖ នាវាផ្ទុកយន្តហោះ សហរដ្ឋអាមេរិក USS Theodore Roosevelt និងនាវាចម្បាំងមីស៊ីល នាំផ្លូវ តាមសេចក្តីរាយការណ៍ បានធ្វើដំណើរទៅដល់ កំពង់ផែមួយ នៅទីក្រុង Da Nang ប្រទេសវៀតណាម នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដើម្បីចូលរួម ក្នុងកម្មវិធីអបអរសាទរ ចំណងការទូត២៥ឆ្នាំ រវាងសហរដ្ឋអាមរិក និងប្រទេសវៀតណាម។
សេចក្តីថ្លែងការណ៍មួយ ពីនាវាផ្ទុកយន្តហោះ USS Theodore Roosevelt នោះ តាមសេចក្តីរាយការណ៍ បាននិយាយថា លោក Ho Ky Minh ជាអនុប្រធាន នៃគណៈកម្មាធិការ របស់ប្រជាជនទីក្រុង បានធ្វើការរៀបចំកម្មវិធីមួយ ដើម្បីស្វាគមន៍ ក្រុមនាវាផ្ទុកយន្តហោះ ទ័ពជើងទឹកអាមេរិក។
គួរបញ្ជាក់ថា នាវាផ្ទុកយន្តហោះ USS Theodore Roosevelt នេះ គឺជានាវាផ្ទុកយន្តហោះទីពីរ របស់សហរដ្ឋអាមេរិក ដែលបានធ្វើដំណើរទៅចូលចត កំពង់ផែក្នុងប្រទេសវៀតណាម ចាប់តាំងពីចប់សង្គ្រាម វៀតណាមមក ហើយនាវាដំបូង ដែលចូលចតកំពង់ផែ នៅប្រទេសវៀតណាម គឺនាវា USS Carl Vinson៕
ប្រែសម្រួល៖ប៉ាង កុង