បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នាពេលថ្មីៗនេះ បានអនុម័តយល់ព្រម លើផែនការរយៈពេល១៥ឆ្នាំ ដើម្បីអភិវឌ្ឍតំបន់អាក់ទិក របស់ប្រទេសរុស្ស៊ី ដែលនឹងជាប់ពាក់ព័ន្ធ ចំពោះការធ្វើឲ្យកាន់តែប្រសើរឡើង នូវហេដ្ឋារចនាសម្ព័ន្ធ និងការដាក់ពង្រាយ យោធាថ្មី។
![](https://lookingtoday.com/wp-content/uploads/2020/03/9.jpg)
វិមានក្រឹមឡាំង តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា កាលពីថ្ងៃព្រហស្បតិ៍ លោកប្រធានាធិបតីរុស្ស៊ី បានចុះហត្ថលេខា លើបទបញ្ជាប្រតិបត្តិ១៧ទំព័រ ដែលមានចំណងជើងថា “គោលការណ៍ នៃគោលនយោបាយរដ្ឋ សហព័ន្ធរុស្សី នៅតំបន់អាក់ទិក ដល់ឆ្នាំ២០៣៥”។
ផែនការនោះ បានស្នើឲ្យមានការវិនិយោគឯកជន នៅក្នុងគម្រោងថាមពលអាក់ទិក ឲ្យមានការផ្លាស់ប្រជាជន ឲ្យចូលទៅក្នុងតំបន់ តាមរយៈការងារថ្មីរបស់ម៉ឺន និងការអភិវឌ្ឍផ្លូវ ហើយផែនការនោះ ក៏មានគម្រោងធ្វើទំនើបកម្ម លើប្រព័ន្ធស៊ើបការណ៍រុស្ស៊ី និងសាងសង់ ហេដ្ឋារចនាសម្ព័ន្ធយោធាថ្មី ប៉ុន្តែវាមិនបានប្រាប់ ពីចំនួនទឹកប្រាក់ ដែលត្រូវចំណាយនោះទេ៕
ប្រែសម្រួល៖ប៉ាង កុង
![](https://lookingtoday.com/wp-content/uploads/2020/08/1-2.png)