ព្រឹត្តិការណ៍

ជំងឺរាតត្បាតមួយស្រដៀង កូរ៉ូណា នៅចុងសង្គ្រាមលោកទី១ ដែលបានសម្លាប់ មនុស្សរាប់ លាននាក់និង រាប់រយលាននាក់ បានឆ្លង

បច្ចុប្បន្នកូរ៉ូណាកំពុងរាតត្បាតពិភពលោក ខ្លាំងទៅៗប៉ុន្តែយោងតាមការឯកសារប្រវត្តិសាស្ត្រមួយបានបញ្ជាក់ថាកធ្លាប់ មានហេតុការណ៍ ជំងឺរាតត្បាតមួយ ដ៏កាចសាហាវស្រដៀង គ្នានេះបានកើតឡើង នៅចុងសង្គ្រាមលោក លើកទី១ ដែរដែលវាបានបណ្តាល ឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះមនុស្សគ្រប់គ្នា នៅលើពិភពលោក។

វាត្រូវបានគេស្គាល់ថា ជំងឺគ្រុនផ្តាសាយធំមួយ ប្រភេទដែលបានរីករាលដាល ក្នុងកំឡុងឆ្នាំ១៩១៨ ដល់ទៅឆ្នាំ១៩១៩និងបានធ្វើ មនុស្សប្រមាណជា ៥០០លាននាក់បានឆ្លង និងទទួលឥទ្ធិពលដោយសារវា។

វាគឺតួរលេខដែលពុំធ្លាប់កើត មានឡើយនៅលើពិភពលោក ហើយក្នុងចំនួននោះ មានមនុស្សប្រមាណជា២០ទៅ៥០លាននាក់ នៅទូទាំងពិភពលោកបានបាត់បង់ជីវិតដោយសារតែជំងឺផ្តាសាយធំមួយនេះ។ ចំណែកនៅអាមេរិកវិញប្រជាជនទូទាំងប្រទេស ប្រមាណជា២៥ភាគរយបានចាប់ផ្តើម ឈឺដោយសារវាហើយ សរុបអ្នកស្លាប់ នៅក្នុងប្រទេសវិញមានទៅដល់ ៦៧៥០០០នាក់។

នៅត្រឹមឆ្នាំ១៩១៨ជាឆ្នាំចុងក្រោយ នៃសង្គ្រាមលោកលើកទី១ និងជាឆ្នាំដំបូងដែលជំងឺផ្តាសាយចាប់ផ្តើមកើតឡើងនោះ មនុស្សជាច្រើនលាននាក់នៅតាម ទ្វីបអ៊ឺរ៉ុប អាមេរិកនិងផ្នែក មួយចំនួននៅក្នុងទ្វីបអាស៊ីត្រូវ បានរកឃើញថា មានឆ្លងនូវជំងឺនេះហើយភាគច្រើន គឺជាប្រភព មនុស្សវ័យក្មេង៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top