បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយ នៅថ្ងៃសៅរ៍ទី៧ខែមិនានេះ បានឲ្យដឹងថា សមាជិកសែរាជវង្ស៣នាក់រូបរបស់គ្រួសារ ស្តេចនៃប្រទេសអារ៉ាប៊ីសាអូឌីតរួម ទាំងម្នាក់ជា ព្រះរាមរបស់ព្រះមហាក្សត្របច្ចុប្បន្នផងត្រូវ បានចាប់ខ្លួនដោយមិន បានបញ្ជាក់ពីមូលហេតុ ច្បាស់ឡើយ។
ទោះបីជាយ៉ាងក្តីបុគ្គល២រូប ផ្សេងទៀតក៏ត្រូវបានគេស្គាល់ ថាមនុស្សដ៏មានឥទ្ធិពល ខ្លាំងជាមួយនឹងរាជវង្សផងដែរ។ យោងតាមប្រភពដដែល បាន បញ្ជាក់ទៀតថាការ ចាប់ខ្លួននេះត្រូវបានអ្នកនយោបាយជឿជាក់ថា ជាព្យាយាមគៀបយកអំណាចព្រះអង្គម្ចាស់កាន់តែអំណាច Mohammed bin Salman។
កាលពីឆ្នាំ២០១៧កន្លងទៅ ក៏មានហេតុការណ៍ ដូចគ្នានេះកើតឡើងម្តងដែរដោយ មានទាំងសែរាជវង្សផងនិងរដ្ឋមន្ត្រី ដ៏មានអំណាចជាច្រើន រូបផង ត្រូវបានចាប់ខ្លួនពេលពួកគេ កំពុងស្ថិតនៅក្នុងសណ្ឋាគារ Ritz-Carlton ដែលជាព្រះរាជបញ្ជា ផ្ទាល់ដោយទ្រង់ Mohammed bin Salman៕
ប្រែសម្រួល៖ស៊ុនលី