ព្រឹត្តិការណ៍

ថៃ៖ អ្នកដំណើរ ២០០នាក់ ដែលត្រឡប់ មកពីកូរ៉េខាងត្បូង ត្រូវបញ្ជូនទៅ មូលដ្ឋានទ័ពជើងទឹក ដើម្បីពិនិត្យ រកមេរោគ កូវីដ១៩

បរទេស៖ អ្នកដំណើរ ២០០នាក់ដែលបានធ្វើដំណើរ មកពីប្រទេសកូរ៉េខាងត្បូង កាលពីម្សិលមិញ ត្រូវបានគេនាំទៅមូលដ្ឋាន កងទ័ពជើងទឹក នៅក្នុងស្រុក Sattahip នៃខេត្ត Chonburi ជាកន្លែងដែលពួកគេនឹង ត្រូវបានពិនិត្យ និងបញ្ជូនទៅផ្ទះដោយការដឹកជញ្ជូនដែលរៀបចំដោយរដ្ឋ ដើម្បីជៀសវាងការទាក់ទង ដែលមិន ចាំបាច់ជាមួយអ្នកដទៃ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល សាធារណៈលោក Sathit Pitutecha បាននិយាយថា វិធានការតឹងរឹងគឺផ្អែកលើគោលការណ៍ ណែនាំរបស់រដ្ឋាភិបាលស្តីពីការដោះស្រាយពលករថៃ ដែលវិលត្រឡប់មកពីប្រទេសកូរ៉េខាងត្បូង ដែលរងគ្រោះដោយមេរោគនេះ ហើយដែលការឆ្លងជំងឺ កូវីដ១៩ បានកើនឡើងជាង ៧.០០០ នាក់។

សូមជម្រាបថា យោងតាមគោលការណ៍ណែនាំ សម្រាប់អ្នកដែលទើបត្រឡប់មកពីទីក្រុង Daegu និង North Gyeongsang របស់ប្រទេសកូរ៉េខាងត្បូង ដែលជាកន្លែងរងគ្រោះខ្លាំងជាងគេដោយសារការផ្ទុះឡើងនៃជំងឺនេះត្រូវតែ ត្រូវបានគេទុកចោលរយៈពេល ១៤ ថ្ងៃនៅឯកន្លែងដែលកំណត់ដោយរដ្ឋាភិបាល៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top