ព្រឹត្តិការណ៍

កូរ៉េខាងជេីង បាញ់មីស៊ីល ៣គ្រាប់ចូល សមុទ្រខាងកេីត

សេអ៊ូល៖ នាយសេនាធិការចំរុះ កូរ៉េខាងត្បូង (JCS) បានឲ្យដឹងថា កូរ៉េខាងជើង បានបាញ់មីស៊ីលរយៈចម្ងាយខ្លីចំនួន ៣ គ្រាប់ចូលសមុទ្រខាងកើត នៅថ្ងៃចន្ទនេះ នៅក្នុងអ្វីដែលត្រូវបានគេជឿជាក់ថា ជាផ្នែកនៃ សមយុទ្ធរួមគ្នាមួយ។

ទីភ្នាក់ងារ JCS បានឲ្យដឹងថា គ្រាប់កាំភ្លើងត្រូវបានគេបាញ់ នៅភាគឥសាន ពីតំបន់ក្បែរទីប្រជុំជនភាគខាងកើតរបស់ខ្លួន នៅសូដាណុក ក្នុងខេត្តហាំងហ្គុង នៅម៉ោងប្រហែល ៧ និង ៣៦ នាទី។ មីស៊ីលបានហោះចម្ងាយ ប្រហែល ២០០ គីឡូម៉ែត្រដោយឈានដល់កម្ពស់អតិបរមាប្រហែល ៥០ គីឡូម៉ែត្រ។

ការបាញ់បង្ហោះបានកើតឡើងមួយសប្តាហ៍បន្ទាប់ ពីកូរ៉េខាងជើងបានបាញ់សម្លាប់ស្រដៀងគ្នានៅថ្ងៃទី០២ ខែមីនា។ JCS បានឲ្យដឹងនៅក្នុងការ ចេញផ្សាយថា “ការបាញ់បង្ហោះហាក់ដូចជាផ្នែកមួយនៃសមយុទ្ធបាញ់កាំភ្លើងធំរបស់ខ្លួនដែលពាក់ព័ន្ធ នឹងការបាញ់រ៉ុក្កែតច្រើនប្រភេទសម្រាប់ការធ្វើលំហាត់សមយុទ្ធ នៅរដូវរងារបន្ទាប់ ពីការធ្វើសមយុទ្ធកាលពីលើកមុននៅថ្ងៃទី២៨ និងថ្ងៃទី០២ ខែមីនា” ៕ ដោយ ឈូក បូរ៉ា

Most Popular

To Top