ព្រឹត្តិការណ៍

ម៉ាឡេស៊ី និងថៃឡង់ដ៏ ហាមឃាត់មិនឲ្យ នាវាទេសចរណ៍ ដឹកអ្នកដំណើរប្រមាណ ២.០០០នាក់ ចូលចត


កូឡាឡាំពួរ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ ព័ត៌មានឲ្យដឹងនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ ២០២០ថា ប្រទេសម៉ាឡេស៊ី និងថៃឡង់ដ៏ បានហាមប្រាមមិនឲ្យនាវាទេសចរណ៍ដឹកអ្នកដំណើរ ប្រមាណ២.០០០នាក់ធ្វើការចូលចតឡើយ ក្នុងនោះរាប់បញ្ចូលទាំងពលរដ្ឋអ៊ីតាលី ដោយភ័យខ្លាច វីរុសកូរ៉ូណាថ្មី ។

នាវាទេសចរណ៍ Costa Fortuna បានវិលត្រឡប់ពីកោះដ៏ទាក់ទាញ របស់ថៃនៅថ្ងៃឈប់សម្រាក គឺកោះ ភូកេត កាលពីថ្ងៃសុក្រ ទោះបីជាមិនមាន ជនណាម្នាក់សង្ស័យថា មានករណីវីរុសនៅលើនាវានោះក្តី ។ប្រតិបត្តិការរបស់ខ្លួន បានឲ្យដឹងដូច្នេះ ។

ក្រុមអាជ្ញាធរថៃ បានស្នើឲ្យរឹតបន្តឹង “ទៅលើពលរដ្ឋអ៊ីតាលី ដែលបានឆ្លងកាត់នៅក្នុងប្រទេសអ៊ីតាលី នៅក្នុងរយៈពេល១៤ថ្ងៃ” នាវា Costa Cruises បានឲ្យដឹងនៅលើបណ្តាញសង្គម Twitter ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top