បរទេស៖ក្នុងគ្រាដែលអ៊ឺរ៉ុបកំពុង ត្រូវបានបន្តវាយប្រហារដោយជំងឺ COVID-19 នៅពេលនេះនោះពលរដ្ឋនៃប្រទេសជាច្រើន បូករួមទាំងអ៊ីតាលីផងអង់គ្លេសផង កំពុងតែនាំគ្នាកើតចេញជាក្តីព្រួបារម្ភខ្លាំងឡើងចំពោះ សុវត្ថិភាពសុខភាពរបស់ខ្លួនយ៉ាងខ្លាំង ខណៈដែលអ្នកស្លាប់ចេះតែកើនឡើងផង។
នៅថ្ងៃនេះមានអត្ថបទគួរឲ្យចាប់អារម្មណ៍ មួយត្រូវបានចេញផ្សាយ ដោយក្នុងនោះប្តីប្រពន្ធមួយគូដែលប្តីជាជនជាតិអង់គ្លេសនិងប្រពន្ធជាជនជាតិ ចិនត្រូវបានភោជនីយដ្ឋាន មួយបណ្តេញពួកគេចេញទាំងគួរឲ្យអាម៉ាសបំផុត ក្រោយបានដឹងថាពួកគេទាំងពីរនាក់ ប្តីប្រពន្ធទើបតែហោះមកដល់អង់គ្លេសពីប្រទេសចិន។
លោក Matthew Moore អាយុ៣៧ឆ្នាំនិងនាង Huang Quan Xiang វ័យ៣២ឆ្នាំជាប្រពន្ធត្រូវបានម្ចាស់ភោជនីយដ្ឋាន មួយកន្លែងស្រែក ដាក់ខ្លាំងឲ្យចាកចេញពីកន្លែង របស់ខ្លួនទាំងដែលពួកគេបានព្យាយាមថា ពួកគេត្រូវបាន រដ្ឋាភិបាលចិនត្រួតពិនិត្យសុខភាពអស់មួយ ខែមកហើយមុនពេលហោះមកដល់ អង់គ្លេសនិងបាន ធ្វើតាមដំណាក់កាលត្រូតពិនិត្យ គ្រប់ហើយក្តី៕
ប្រែសម្រួល៖ស៊ុនលី


