ព្រឹត្តិការណ៍

ហ្វាំងឡង់ ដកខ្លួនចេញ ពីសមយុទ្ធយោធា ដ៏ធំមួយ ដែលមានវត្តមានយោធា អាមេរិកផង នៅតំបន់អាក់ទិក

បរទេស ៖ The Businessinsider ចេញផ្សាយនៅថ្ងៃចន្ទទី៩ ខែមិនានេះ បានឲ្យដឹងថា កងកម្លាំងយោធា នៃប្រទេសហ្វាំងឡង់ បានប្រកាសដកខ្លួនចេញ ពីសមយុទ្ធយោធា ដែលមានឈ្មោះថាCold Resond 20 ដែលជាសមយុទ្ធយោធាពហុជាតិ និងមានទាំងវត្តមានរបស់ អាមេរិកផង និងប្រទេសចំនួន ៨ ផ្សេងទៀត ។

ការដកខ្លួននេះត្រូវបានគេហ្វាំងឡង់ បញ្ជាក់ថា ដោយសារតែក្តីព្រួយបារម្ភ ចំពោះសុវត្ថិភាពរបស់យោធាខ្លួន ពីសំណាក់ជំងឺរាតត្បាត កូរ៉ូណា ឬCOVID-19 ។ គួរឲ្យដឹងដែរថានវេ ដែលជាប្រទេសមួយក្នុង ចំណោមប្រទេសចូលរួមនោះ ទើបតែបានរកឃើញថា មានយោធារបស់ខ្លួនម្នាក់ មានផ្ទុកមេរោគដ៏កាចសាហាវនេះ ហើយមូលដ្ឋាន ទ័ពមួយកន្លែង របស់ខ្លួនកំពុងត្រូវបានបិទ ដើម្បីបន្តស្វែងរកអ្នកជំងឺ ជាយោធាផ្សេងទៀតផងដែរ ។

គួរបញ្ជាក់ថា សមយុទ្ធយោធា Cold Resond 20ឆ្នាំនេះនឹងត្រូវរៀបចំដោយកងកម្លាំង យោធានវេចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៩ខែមិនានៅភាគខាងជើង នៃប្រទេសនវេផ្ទាល់តែម្តង ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top