តូក្យូ៖ មានមនុស្សតិចណាស់ ដែលបរិច្ចាគឈាមនៅក្នុងប្រទេសជប៉ុន ចំពេលមានការផ្ទុះឡើងនៃវីរុសថ្មី ដែលនាំឱ្យសមាគម កាកបាទក្រហមជប៉ុន សំដែងការព្រួយបារម្ភចំពោះកង្វះការផ្គត់ផ្គង់ដែលអាចកើតមាន។
យោងតាមអង្គការបានឱ្យដឹងថា ជាមធ្យមប្រទេសជប៉ុន ត្រូវការអ្នកបរិច្ចាគឈាម ប្រមាណ ១៣.០០០ នាក់ក្នុងមួយថ្ងៃ ដើម្បីធានាការផ្គត់ផ្គង់ឈាម ដែលមានស្ថេរភាព សម្រាប់ការបញ្ចូលឈាម នៅតាមស្ថាប័ន វេជ្ជសាស្ត្រទូទាំងប្រទេស ។
ប៉ុន្តែបរិមាណឈាម ដែលបានបរិច្ចាគ បានធ្លាក់ចុះចាប់ តាំងពីសេចក្តីសម្រេច របស់រដ្ឋាភិបាល កាលពីថ្ងៃទី២៥ ខែកុម្ភះ ក្នុងការស្នើសុំឲ្យប្រជាជនជៀសវាង ពីការចេញទៅខាងក្រៅ ដែលជាផ្នែកមួយ នៃវិធានការណ៍ ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុស បណ្តាលមកពីជំងឺរលាកសួត វីរុសកូរ៉ូណា៕
ដោយ ឈូក បូរ៉ា