ព្រឹត្តិការណ៍

Toyota កាត់បន្ថយការ ផលិតរថយន្ត Lexus ដោយសារ តម្រូវការធ្លាក់ចុះ នៅចិន ដែលរង ការវាយប្រហារ ដោយវីរុសកូរ៉ូណា

តូក្យូ៖ ប្រភពពីក្រុមហ៊ុន បានឲ្យដឹងថាក្រុមហ៊ុន Toyota Motor នឹងកាត់បន្ថយទិន្នផលរថយន្ត Lexus របស់ខ្លួនជាបណ្តោះអាសន្ន នៅក្នុងប្រទេសជប៉ុន ចាប់ពីសប្តាហ៍ក្រោយដោយសារតែ ការធ្លាក់ចុះនៃ តម្រូវការនៅក្នុងប្រទេសចិន ដោយសារតែការផ្ទុះឡើងនៃវីរុសកូរ៉ូណា។

ទិន្នផលបានកាត់បន្ថយ ចាប់ពីថ្ងៃច័ន្ទក្រោយរហូតដល់ដំណាច់ខែនេះ នឹងមានចំនួនប្រហែល ៦ ភាគរយពីកម្រិតដែលបានគ្រោងទុក នៅរោងចក្ររបស់ក្រុមហ៊ុន នៅតំបន់ហ្វូគូកា និងអាគី។

ការលក់រថយន្តតូយ៉ូតាថ្មី រួមទាំងម៉ូឌែល Lexus នៅប្រទេសចិន បានធ្លាក់ចុះ ៧០ ភាគរយក្នុងខែកុម្ភះ ពីមួយឆ្នាំមុនដោយសារផលប៉ះពាល់ពីវីរុសបង្កជំងឺ រលាកសួតវីរុសកូរ៉ូណា។

ក្រុមហ៊ុនផលិតរថយន្តធំជាងគេរបស់ជប៉ុន បានលក់រថយន្តប្រមាណ ១,៦២ លានគ្រឿងនៅក្នុងប្រទេសចិន កាលពីឆ្នាំមុនបើធៀប នឹងប្រទេសជប៉ុន ដែលមានចំនួន ១,៦១ លានគ្រឿងគឺកើនឡើងលើសការលក់ ក្នុងស្រុកជាលើកដំបូង៕ដោយ ឈូក បូរ៉ា

Most Popular

To Top