ព្រឹត្តិការណ៍

អាមេរិកចាប់ផ្តើមដកទ័ពខ្លះ ចេញពីអាហ្វហ្គានីស្ថាន

បរទេស៖ សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ នាពេលថ្មីៗនេះ បានចាប់ផ្តើមដកកងទ័ពមួយចំនួន ចេញពីប្រទេសអាហ្វហ្គានីស្ថាន ទៅតាមលក្ខខណ្ឌកិច្ចព្រមព្រៀងសន្តិភាព ធ្វើឡើងជាមួយពួកតាលីបង់ ស្របពេលដែលរដ្ឋាភិបាល អាហ្វហ្គានីស្ថាន នៅតែកំពុងផុងជាប់ ក្នុងការតស៊ូនៃថ្នាក់ដឹកនាំ។

នៅក្រោមលក្ខខណ្ឌ នៃកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រ ដែលបានចុះហត្ថលេខា កាលពីចុងខែមុន សហរដ្ឋអាមរិក បានប្តេជ្ញាធ្វើការកាត់បន្ថយ កងកម្លាំងរបស់ខ្លួន ពីចំនួនកងទ័ព១៣.០០០នាក់ ឲ្យនៅសល់តែចំនួន៨.៦០០នាក់ ក្នុងរយៈពេល១៣៥ថ្ងៃ។

គួរបញ្ជាក់ថា ចំពោះថ្នូរទទួលបានមកវិញ ពីការកាត់បន្ថយចំនួនកងទ័ព សហរដ្ឋអាមេរិកនោះ ពួកតាលីបង់ បានយល់ព្រមចូលរួម ធ្វើកិច្ចពិភាក្សាគ្នា ជាមួយរដ្ឋាភិបាលនៃទីក្រុងកាប៊ុល ដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀង បែកចែកអំណាច៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top